Connect with us

កីឡា

កម្ពុជា​បញ្ជូន​កីឡា២​ប្រភេទទៅប្រកួតកីឡាអូឡាំពិកជាកីឡាកាតព្វកិច្ច

បានផុស

នៅ

កម្ពុជា​នឹង​បញ្ជូន​កីឡា​២​ប្រភេទ​គឺ​កីឡា​​ហែល​ទឹក និង​អត្តពលកម្ម​ ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក ឆ្នា​២០២៤​ នៅ​ទី​ក្រុង​បារីស ប្រទេសបារាំង។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​ឆ្នាំ​២០២៤​នេះ កម្ពុជា​មិន​មាន​កីឡា​ណា​មួយ​ដែល​បាន​ជាប់​វគ្គ​ជម្រុះ​ ឬ​ទទួល​បាន​កៅអី​ចូល​រួម​ប្រកួត​ឡើយ ដូច្នេះ​ការ​បញ្ជូន​កីឡា​២​ប្រភេទ​​ទៅ​ចូល​រួម​នេះ​​តាម​រយៈសិទ្ធិ​អនុគ្រោះ។

កីឡាករ ឈុន ប៊ុនថន ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លក្ខខណ្ឌ​​ដែល​បាន​ចែង​ក្នុង​កីឡា​អូឡាំពិក គ្រប់​សមាជិក​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ត្រូវ​តែ​បញ្ជូន​អត្តពលិក​ផ្នែក​កីឡា​ អត្តពលកម្ម និង ហែល​ទឹក​ ចូល​រួម​ប្រកួត បើ​ទោះ​បី​ជាបាន​ជាប់​វគ្គ​ជម្រុះ ឬ​មិន​ជាប់​ក៏​ដោយ។ ប្រសិន​បើ​​ប្រភេទ​កីឡា​ណា​មួយ​បាន​ជាប់​វគ្គ​ជម្រុះ​ប្រចាំ​តំបន់ នឹង​បាន​ចូល​រួម​ក្នុង​នាម​អត្តពលិក​ទទួល​បាន​កៅអី​​សិទ្ធិពេញ​លេញ​ ប៉ុន្តែ​ប្រសិន​បើ​មិន​បាន​ជាប់​វគ្គ​ជម្រុះ​ទេ​គឺ​ត្រូវ​ចូល​រួម​ក្នុង​នាម​ជាសមាជិក​បំពេញ​កាតព្វកិច្ច ដែល​ហៅ​​ថា ទទួល​បាន​សិទ្ធិ​អនុគ្រោះ។

ចាប់​តាំង​ពី​​ក្រោយ​សម័យ​សង្គ្រាម​មក កីឡាការិនី ស៊ន សៀវម៉ី បាន​ក្លាយ​ជា​អត្តពលិក​កម្ពុជា​ទី១​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ប្រកួតកីឡា​អូឡាំពិក ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល​ បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​តំបន់​អាស៊ី។

ចំពោះ​កីឡាអត្តពលិកកម្ម និង ហែល​ទឹក​កម្ពុជាមិន​ធ្លាប់​បាន​ជាប់​វគ្គ​ជម្រុះ​ទេ ប៉ុន្តែ​តែង​តែ​បាន​ចូល​រួម​រាល់​លើក ដោយសារ​សិទ្ធិ​អនុគ្រោះ​ក្នុង​នាម​ជា​សមាជិក​បំពេញ​កាតព្វកិច្ច។

សម្រាប់​ការ​បញ្ជូន​ចូល​រួម​ប្រកួត​លើក​នេះ អត្តពល​កម្ម​មាន​កីឡាករ ឈុន ប៊ុនថន ​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ខណៈ​កីឡា​ហែល​ទឹល​មាន​កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត័្វន ម៉ាតាំងក្លូដ និង​កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។

សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​មាន​ប្រទេស​​ ឡាវ ព្រុយណេ និងទីម័រខាងកើត បាន​ចូល​រួម​ប្រកួត​ក្នុង​នាម​សិទ្ធិ​អនុគ្រោះ​ដែរ។ ចំពោះ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីនពីន វៀតណាម និង មីយ៉ាន់ម៉ា បាន​ចូល​រួម​ក្នុង​នាម​ដែល​ពួក​គេ​មាន​កីឡា​ទទួល​បាន​សិទ្ធិ​ពេញ​លេញ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម