Connect with us

កីឡា

គ្រូបង្វឹកក្លិប Girona ប្រាប់កូនក្រុមបំភ្លេចរឿងនៅរដូវកាលមុន

បានផុស

នៅ

ក្នុងរដូវកាលថ្មីនេះក្លិប Girona ធ្វើមិនបានល្អទេ ក្រោយប្រកួត២លើកមិនទាន់អាចស្វែងរកជ័យជម្នះ​ឡើយ។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខ១៨ ក្នុងតារាងពិន្ទុក្នុងពានរង្វាន់ LaLiga។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកក្លិប Girona លោក Michel បានប្រាប់បានប្រាប់កូនក្រុមខ្លួនថា ត្រូវតែបំភ្លេចចោលទាំងអស់ អំពីការបញ្ចប់ចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលមុន LaLiga ។ លោកចង់ឲ្យកូនក្រុម​ផ្ដោចលើការប្រកួត​ក្នុងរដូវកាល​ថ្មី​ បន្ទាប់ពីពួកគេទើបតែចាញ់ ក្រុម Atletico Madrid ក្នុងលទ្ធផល ៣-០ កាល​ពី​ថ្ងៃ​អាទិត្យ។ រដូវកាលមុនជាពេលវេលាល្អបំផុតរបស់ក្លិប Girona បន្ទាប់ពីពួកគេបញ្ចាប់នៅចំណាត់ថ្នាក់លេខ៣។

លោក Michel បាននិយាយថា ​៖«នោះគឺជាបញ្ហាប្រឈមមួយក្នុងនាមជាគ្រូបង្វឹក។ គ្មាននរណាម្នាក់អាចគិតថាគោល​ដៅរបស់យើងគឺបញ្ចប់ទីនៅលេខ៣ម្តងទៀតនោះទេ។ យើងតែងតែត្រូវបានគេប្រៀបធៀប ប៉ុន្តែវាច្បាស់ណាស់សម្រាប់យើងជាក្រុមដែលត្រូវធ្វើការ​ដោយ​ឯង។ យើងត្រូវបន្តរីកចម្រើន។ យើងមានមោទនភាព ហើយយើងចង់ធ្វើឲ្យកាន់តែប្រសើរជាងឆ្នាំមុន»។

ទោះបីលទ្ធផល២ប្រកួតដំបូងធ្វើមិនបានល្អ ប៉ុន្តែគ្រូបង្វឹកក្លិប Girona លោក Michel នៅតែរំពឹងក្រុមខ្លួននឹងអាចកែប្រែហើយធ្វើបានល្អវិញ។

លោក Michel បាន​បន្ថែម​ថា​ ៖«​ខ្ញុំ​មិន​មើល​លទ្ធផល​ខ្លាំង​ពេក​ទេ ប៉ុន្តែ​យើង​ត្រូវ​តែលេងឲ្យលឿន​ជាង​មុន​ក្នុង​ការ​ប្រកួត ហើយ​យើង​ត្រូវ​តែ​ធ្វើឲ្យល្អ»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម