កីឡា
Man Utd ជិតតែងតាំងនាយកប្រត្តិបត្តិកីឡាថ្មី
ក្លិប Manchester United កាន់តែខិតជិតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិប Newcastle United ក្នុងការនាំយកលោក Dan Ashworth ធ្វើជានាយកប្រត្តិបត្តិកីឡាថ្មីរបស់ពួកគេ។

លោក Ashworth បានឈប់សម្រាកពីការងារតាំងពីខែកុម្ភៈ បន្ទាប់ពីរូបលោកបានប្រាប់ក្លិប Newcastle United ថាចង់ផ្លាស់ទៅទឹកដី Old Trafford។ បច្ចុប្បន្នការចរចាបានកំពុងបន្ត ខណៈក្រុមទាំងបានពិភាក្សាគ្នាជាមួយលក្ខខណ្ឌបន្ថែមទៀត។ បើតាមការរាយការណ៍ពីប្រភពក្នុងស្រុក ចំពោះលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងមួយរបស់ក្លិបទាំង២បានសម្រេចជាផ្លូវការហើយ។ លោក Ashworth គ្រោងនឹងចាប់ផ្តើមតួនាទីភ្លាមៗ និងផ្ដល់សិទ្ធិ ក្នុងការដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ ដើម្បីពង្រឹងក្រុម Manchester United ឡើងវិញ។

លោក Ashworth បានសាងកេរ្តិ៍ឈ្មោះដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងវិស័យបាល់ទាត់អង់គ្លេស ក្រោយធ្លាប់ធ្វើការជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ក្នុងតួនាទីជានាយកផ្នែកអភិវឌ្ឍន៍យុវជនកម្រិតខ្ពស់។ លោកត្រូវបានគេផ្តល់កិត្តិយសយ៉ាងធំ បន្ទាប់ពីផ្លាស់ទៅក្លិប Brighton ដោយសារការបង្កើតផលចំណេញជាច្រើនដល់ក្លិប។ លោកអាចជាបេក្ខភាពចុងក្រោយក្នុងការរៀបចំរចនាសម្ព័ន្ធបាល់ទាត់របស់ក្លិប Man Utd ឡើងវិញ៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?