Connect with us

កីឡា

រុស្ស៊ី សម្រេចមិនបញ្ជូនអត្តពលិកកីឡាយូដូ ទៅប្រកួតអូឡាំពិក២០២៤

បានផុស

នៅ

រុស្សីនឹងមិនបញ្ជូនកីឡាករយូដូ​ណាម្នាក់ទៅចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស នោះឡើយ បន្ទាប់ពីអត្តពលិកកីឡាយូដូ ចំនួន ៤នាក់ក្នុងចំណោម ១៧នាក់ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រ សហព័ន្ធយូដូរុស្ស៊ីបាននិយាយថា ខ្លួនមិនអាចទទួលយកការសម្រេចចិត្តរបស់ IOC បានទេ។ សេចក្តីថ្លែងការណ៍បាននិយាយថា ៖«រហូតដល់ទីបញ្ចប់ យើង​មាន​សុទិដ្ឋិនិយម និងបំណងប្រាថ្នា​រៀបចំការ​ប្រកួតកីឡាអូឡាំពិកពេញលេញជាមួយអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សនឹងយកឈ្នះលើភាពទាក់ទាញខាងនយោបាយ»។

«ជាអកុសល ក្តីសង្ឃឹមរបស់យើងមិនត្រូវបានសម្រេចទេ។ ក្រោមកាលៈទេសៈទាំងនេះ សហព័ន្ធ​កីឡា​យូដូរុស្ស៊ីបានសម្រេចជាឯកច្ឆ័ន្ទថា ក្រុមយូដូរុស្ស៊ីនឹងមិនទទួលយកលក្ខខណ្ឌដ៏គួរឱ្យអាម៉ាស់ ហើយនឹងមិនចូលរួម​ប្រកួតកីឡាអូឡាំពិក នៅប៉ារីសតាមទម្រង់ដែលស្នើឡើងដោយមន្ត្រី IOC»។ សេចក្តីថ្លែងការណ៍បាននិយាយ។

IOC បានចេញលិខិតអញ្ជើញកីឡាករ Valery Yendovitsky, Makhamdbek Makhamadbekov, Elis Startseva និង Dali Liluashvili ។ ប្រធានសហព័ន្ធកីឡាយូដូរុស្ស៊ីលោក Sergey Soloveichik បានប្រាប់ TASS ថា កីឡាករយូដូរុស្ស៊ីដែលត្រូវបានអញ្ជើញដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឱ្យចូលរួមក្នុងកីឡាអូឡាំពិករដូវក្តៅនឹងមិនទៅទីក្រុងប៉ារីសទេ។

IOC បានព្យួរប្រទេសរុស្ស៊ីពីការប្រកួតកីឡា ឆ្នាំ២០២៤ កាលពីឆ្នាំមុន ប៉ុន្តែបានផ្តល់ភ្លើងខៀវសម្រាប់អត្តពលិករបស់ខ្លួនដើម្បីប្រកួតប្រជែងដោយអព្យាក្រឹត ដរាបណាពួកគេមិនគាំទ្រយ៉ាងសកម្មចំពោះការវាយលុករបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។ «យើងគឺជាសហព័ន្ធ និងក្រុមខ្លាំងបំផុតមួយក្នុងពិភពលោក។ យើងបានបំពេញតាមតម្រូវការរបស់ IOC នៅពេលណាដែលយើងបានរកឃើញថាពួកគេអាចទទួលយកបាន។ យើងបាននិយាយតាំងពីដំបូងថាយើងនឹងមិនសម្របសម្រួល ហើយនឹងមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ណាមួយដែលធ្វើឱ្យខូចដល់គោលនយោបាយរបស់ប្រទេសយើងនោះទេ»។ សហព័ន្ធយូដូរុស្ស៊ីបានសង្គត់ធ្ងន់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម១៩ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម