Connect with us

កីឡា

UEFA ស៊ើបអង្កេតលើកាយវិការ Bellingham ក្រោយស៊ុតចូលទីស្លូវ៉ាគី

បានផុស

នៅ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កំពុងស៊ើបអង្កេតលើកីឡាករ Jude Bellingham ចំពោះកាយវិការរបស់គេដែល​បានធ្វើ បន្ទាប់​ពី​ស៊ុត​ទីតាមស្មើ ១-១ ជាមួយ​ជម្រើស​ជាតិ​ស្លូវ៉ាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Jude Bellingham ត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយសង្ស័យថាធ្វើកាយវិការមិនសមរម្យ ក្រោយស៊ុតបញ្ចូលទីទល់ក្រុមស្លូវ៉ាគី។ បច្ចុប្បន្ន (UEFA) បាន​ចាត់តាំង​អ្នក​ត្រួត​ពិនិត្យ​ផ្នែកវិន័យ ​ដើម្បី​ពិនិត្យ​មើលថាមានការ​បំពាន​លើ​សក្តានុពល​នៃ​ច្បាប់​មូលដ្ឋាន​​ដែល​ប្រព្រឹត្ត​មិនសមរម្យដែរឬ​យ៉ាង​ណា។

កីឡាករ Bellingham ហាក់ដូចជាធ្វើកាយវិការក្នុងន័យអ្វីមួយ បន្ទាប់ពីបានស៊ុត​ចូល​នៅចុងម៉ោង។ ប្រសិនបើ (UEFA) រកឃើញថា Bellingham ពិត​ជា​ធ្វើកាយវិការមិនសមរម្យមែន នោះរូបគេនឹងប្រឈម​ការព្យួរមិនឲ្យចូលលេង១ប្រកួត។ យ៉ាងណាមិញ សាមី​ខ្លួន​បានបង្ហោះសារការពារខ្លួនក្នុងបណ្ដាញផ្សព្វផ្សាយសង្គម និង​បានបដិសេធ​ជុំ​វិញ​រឿងនេះ។

កីឡាករ Jude Bellingham បានបង្ហោះសារថា ៖«វាជាកាយវិការបែបកំប្លែងធ្វើទៅកាន់មិត្តរួមក្រុមក្នុងការប្រកួតតែប៉ុណ្ណោះ។ វាគ្មានន័យអ្វីផ្សេងទេ ប៉ុន្តែខ្ញុំកោតសរសើរបៀបដែលក្រុមស្លូវ៉ាគីលេងបានល្អ»។

តាម​ច្បាប់​មាត្រា 11/2b តម្រូវឲ្យកីឡាករស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់ (UEFA) ត្រូវតែគោរពគោលការណ៍សីលធម៌ ភាពស្មោះត្រង់ សុចរិតភាព និងការគោរពឲ្យតម្លៃគ្នា៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម