កីឡា
ចេញក្រៅស្រុកលើកទី៣ ពេជ្រ សម្បត្តិ ប៉ះជប៉ុនមិនធ្លាប់ចាញ់ក្នុងឆ្នាំ២០២៤
ក្របីព្រៃ ពេជ្រ សម្បត្តិ មានឈ្មោះចេញទៅប្រកួតនៅក្រៅប្រទេសលើកទី៣ក្នុងអាជីពប្រដាល់របស់ខ្លួនដោយត្រូវប្រឈមនឹងម្ចាស់ផ្ទះជប៉ុន Komori Reiya នៅសង្វៀន Knock Out នាថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤។

កីឡាករ Komori Reiya អាយុ២៧ឆ្នាំ មានកម្ពស់១.៧៣ម៉ែត្រ ធ្លាប់មានបទពិសោធច្រើនក្នុងការប្រកួតលក្ខណៈស្ម័គ្រចិត្ត និងបន្តប្រកួតលក្ខណៈឃីកបុកស៊ីងអាជីព។ ទោះបីមិនទាន់ច្បាស់ពីប្រវត្តិប្រកួតពិតប្រាកដ និងសមិទ្ធផលរបស់កីឡាករជប៉ុនរូបនេះ ប៉ុន្តែបើគិតចាប់តាំងពីចុងឆ្នាំ២០២៣មក រូបគេឡើងប្រកួតមិនដែលចាញ់ឡើយ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ កីឡាករ Komori បានផ្តួលមិត្តរួមជាតិ Masahiro Onoda ឲ្យសន្លប់ក្នុងទឹកទី២។ បន្ទាប់មក រូបគេបានប្រកួតឈ្នះមិត្តរួមជាតិ Jimu Haguro ដោយពិន្ទុនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបន្តផ្តួលមិត្តរួមជាតិ Kaiki Kawasaki ឲ្យសន្លប់ទឹកទី១ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ និងចុងក្រោយបំផុតឈ្នះពិន្ទុកីឡាករ Hannya Hashimoto នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

បើនិយាយពីបច្ចេកទេសនៅលើសង្វៀន Masahiro Onoda ជាកីឡាករដែលមានរបៀបវ៉ៃមួយៗតាមរយៈការប្រើកណ្តាប់ដៃ និងជើងទាត់ដែលជាអាវុធសំខាន់ក្នុងការប្រកួតកីឡាឃីកបុកស៊ីង ហើយក៏ជាប្រភេទកីឡាករដែលមិនសម្រុកចូលវ៉ៃដោយកម្លាំងបាយឡើយ។ រូបគេមានកាយសម្បទាមាំមួន កម្លាំងល្អ និងជាពិសេសកណ្តាប់ដៃមានទម្ងន់។

ទោះបីជាយ៉ាងណា រូបគេមិនទាន់ធ្លាប់ជួបដៃគូបរទេសទេ ដូច្នេះការជួប ពេជ្រ សម្បត្តិ អាចជាដៃគូបរទេសសម្រាប់ខ្លួនលើកដំបូង។ ចំណែកពេជ្រ សម្បត្តិ វិញ ការចេញទៅប្រកួតនៅជប៉ុននេះគឺជាការចេញប្រកួតនៅក្រៅប្រទេសលើកទី៣។ លើកទី១ រូបគេបានឈ្នះពិន្ទុកីឡាករបារាំង Faycal Bahroumi នៅប្រទេសបារាំង កាលពីខែមិថុនា ឆ្នាំ២០២៣ និងលើកទី២ចាញ់ពិន្ទុកីឡាករថៃ Tum Kitti កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលីសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ជាមួយគ្នានេះដែរក៏មានកីឡាករគុនខ្មែរ អេអាំ ម៉ារីនភូថង ប្រកួតជាមួយកីឡាករថៃ Dansiam Weerasakreck និងអ្នកលេងគុនខ្មែរ ឈុត សេរីវ៉ាន់ថង ប្រកួតជាមួយកីឡាករជប៉ុន Hisai Taimu ដែលជាម្ចាស់ខ្សែក្រវាត់ Lightweight ទម្ងន់៦២.៥គីឡូក្រាម និងខ្សែក្រវាត់ Super Featherweight ទម្ងន់៦០គីឡូក្រាម ប្រចាំសង្វៀន Knock-Out របស់ប្រទេសជប៉ុន។

ចំណែក ជើងខ្លាំងគុនខ្មែរឡើងកូដខ្លាំង ធឿន ធារ៉ា ទំនងជាមានឈ្មោះទៅប្រកួតនៅជប៉ុននាថ្ងៃទី៤ ខែសីហា ដែរ ប៉ុន្តែនៅមិនទាន់ប្រកាសពីដៃគូដែលត្រូវជួបឡើយ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍