Connect with us

កីឡា

អាល្លឺម៉ង់ អេស្ប៉ាញ រក​បាន​គ្រាប់​បាល់ច្រើនបំផុតគិតវគ្គ១៦ក្រុម EURO

បានផុស

នៅ

ការប្រកួតវគ្គ១៦ក្រុមក្នុងពានរង្វាន់អឺរ៉ូ បានបញ្ចប់ហើយ​ ក្នុងនោះ​រកឃើញ៨ក្រុមត្រូវជួបគ្នាក្នុងវគ្គបន្ត ខណៈ​​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ងនិង​អេស្ប៉ាញ​ជា​ក្រុម​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះហាក់មានភាពខុសប្លែកពីការប្រកួតមុន​ៗ​ ដោយសារគ្រប់ការប្រកួតទាំងអស់ចាប់តាំងពីវគ្កសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គ១៦ក្រុមចុងក្រោយ មិនសូវកើតមានគ្រាប់ច្រើនទេ។ ស្ថិតិគិតត្រឹមវគ្គ១៦ចុងក្រោយក្រុមជម្រើសជាតិអាល្លឺម៉ង និងក្រុមជម្រើសជាតិអេស្ប៉ាញ​រក​បាន​ច្រើន​ជាង​គេ។

ស្ថិតិក្រុមរកគ្រាប់បាល់បានច្រើនបំផុតនៅ EURO

១. អាល្លឺម៉ង់ ស៊ុតបញ្ចូលទី​បាន​១០គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៦គ្រាប់ ជើងឆ្វេង៣គ្រាប់ ប្រើក្បាល១គ្រាប់ (ប៉េណាល់ទី២គ្រាប់)

២. អេស្ប៉ាញ ស៊ុតបញ្ចូលទី​បាន​៩គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ២គ្រាប់ ជើងឆ្វេង៥គ្រាប់ ប្រើក្បាល១គ្រាប់ ហើយ១គ្រាប់ជាស៊ុតបញ្ចូលទីខ្លួនឯងរបស់ក្រុមអុីតាលី។

៣. ហុល្លង់ ស៊ុតបញ្ចូលទីសរុប៧គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៦គ្រាប់ ជើងឆ្វេង១គ្រាប់។

៤. ស្វីស ស៊ុតបញ្ចូលទី​បាន​៧គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៥គ្រាប់ ជើងឆ្វេង២គ្រាប់។

៥. តួកគី ស៊ុតបញ្ចូលទី​បាន​៧គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៤គ្រាប់ ជើងឆ្វេង២គ្រាប់ ប្រើក្បាល១គ្រាប់។

វគ្គ៨ក្រុមចុងក្រោយក្នុងនាមជាក្រុមរកគ្រាប់បាល់ច្រើនបំផុតទាំង២ ត្រូវជួបគ្នាការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្តក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះ។ កុំភ្លេចរងចាំទស្សនាជំនួបដ៏កក្រើករវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ និង​អេស្ប៉ាញ វេលាម៉ោង​១១យប់ ថ្ងៃទី៥ ខែកក្ដដា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម