Connect with us

កីឡា

លោក​ ហ៊ុន ចន្ទរាជ​ ថា ច្បាប់​ប្រកួត MMA អាស៊ី​ល្អ​សម្រាប់អ្នកកីឡាគុនខ្មែរ

បានផុស

នៅ

លោក ហ៊ុន ចន្ទរាជ ជា​គ្រូ​បង្វឹក និង​ជា​កីឡាករ​ផង​បាន​ចាត់​ទុក​ច្បាប់​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី (Asian Mixed Martial Arts Championship) មាន​អំណោយ​ផល​ល្អ​សម្រាប់​កីឡាករ កីឡាការិនី​គុន​ខ្មែរ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នាថ្ងៃ​ទី​១១-១២-១៣ ខែ​កក្កដា ឆ្នាំ​២០២៤។

លោក ហ៊ុន ចន្ទរាជ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​គុន​ចម្រុះ​អាស៊ី​នេះ​​មិន​ដូច​ការ​ប្រកួតគុន​ចម្រុះ​អាជីព​ដែល​រៀបចំ​តាម​សង្វៀន​ឯកជន​ទេ។ ការ​ប្រកួត​នេះ គណៈកម្មការ​បាន​ដក​ក្បាច់​ណា​ដែល​គ្រោះ​ថ្នាក់ ហើយ​ការ​ដេក​អោប​គ្នា​​​លើ​ក្តារ​ទីលាន​​បាន​ត្រឹម​តែ​​រយៈ​ពេល​១៦​វិនាទី​​ប៉ុណ្ណោះ​។ អាជ្ញា​កណ្តាល​នឹង​បំបែក​ឲ្យ​ឈរ​ប្រកួត​ឡើង​វិញ។ ការ​កំណត់​ច្បាប់​ប្រកួត​​បែប​នេះ​​ដើម្បី​ជំរុញ​កីឡា MMA ចូល​ក្នុង​ព្រឹត្តិការណ៍ផ្លូវ​ការ​ដូច​ជា កីឡា​ស៊ីហ្គេម កីឡា​អាស៊ី ឬ​កីឡាអូឡាំពិក។

លោក ហ៊ុន ចន្ទរាជ បាននិយាយ​ថា ៖«ខ្ញុំ​គិត​ថា ច្បាប់​ MMA នេះ វា​ស្រួល​សម្រាប់​កីឡាករ​គុន​ខ្មែរ​យើង។ និយាយ​ទៅ​អត់​គ្រោះ​ថ្នាក់​អ្វី​ទេ។ គេ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាពខ្ពស់»។

អ្នក​លេង​គុន​ខ្មែរ​មាន​បទ​ពិសោធ​ច្រើន បូក​រួម​ទាំង​ការ​ហ្វឹក​ហាត់​​គុនចម្រុះ​​ថែម​ទៀត​នោះ​​បាន​ធ្វើ​ឲ្យ​​ថ្នាក់​ដឹក​នាំ និង​គ្រូ​បង្វឹក​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

លោក ហ៊ុន ចន្ទរាជ

លោក​បាន​ឲ្យ​ដឹង​ថា ៖«យើង​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​តាំង​ពី​ខែ​មេសា។ ខ្ញុំ​មើល​ឃើញ​ថា កីឡាករ​ កីឡាការិនី​ជម្រើស​ជាតិ​យើង​ទាំង​អស់​មាន​ការ​រីក​ចម្រើន​ខ្លាំង។ កីឡាករ​​មួយ​ចំនួន​នឹង​ធ្វើ​បាន​ល្អ ហើយ​អាច​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ អ្នក​ថ្មី​ៗ​​ក៏​យើង​​សង្ឃឹម​ដែរ​ ពីព្រោះ​ពួក​គាត់​​​យក​ចិត្ត​ទុក​ដាក់ បច្ចេកទេស​ក៏​ល្អ។ ជា​ពិសេស​កីឡាករ​ដែល​​ប្រកួត​វិញ្ញាសា​ទម្ងន់​ស្រាល គឺ​សង្ឃឹម​ខ្ពស់​»។

ក្នុង​ចំណោម​កីឡាការិនី​៥​រូប លោកគ្រូ ហ៊ុន ចន្ទរាជ មាន​សង្ឃឹម​ច្រើន​ចំពោះ​កីឡាការិនី គុណ វ៉ាន់នីតា ដែល​ប្រកួតវិញ្ញាសា​ទម្ងន់​ក្រោម​៧០​គីឡូក្រាម។ លោក​បាន​ឲ្យ​ដឹង​ថា ដោយសារ​វិញ្ញាសា​ទម្ងន់​ធ្ងន់​​មិន​សូវ​មាន​​កីឡាការិនី​ពី​បណ្តា​ប្រទេស​ផ្សេង​ច្រើន​​ចូល​រួម។

លោក ហ៊ុន ចន្ទរាជ បន្ថែម​ថា ៖«យើង​សង្ឃឹម​គាត់ (វ៉ាន់នីតា) ​ឈ្នះ​មេដាយ​មាស ដោយសារ​ទម្ងន់​ធ្ងន់​នេះ​អត់​សូវ​មាន​បេក្ខ​នារី​ច្រើន​ទេ»។

កីឡាការិនី គុណ វ៉ាន់នីតា និង Thiago

​សម្រាប់​​កម្ពុជា​បាន​ត្រៀម​អត្តពលិក​ទាំង​១៦​រូប​រួច​ហើយ​គឺកីឡាករ​ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង​, ហាត ភី ខណៈ​កីឡាការិនី​មាន​ដូច​ជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន។

ព្រឹត្តិការណ៍​​ប្រកួត​គុន​ចម្រុះ​អាស៊ី​គឺ​​រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី​ (AMMA) និង​សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ គោល​បំណង​ធំ​បំផុត​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​នេះ​​ដើម្បី​ជំរុញ ផ្សព្វផ្សាយ និង​លើក​កម្ពស់​តម្លៃ​កីឡា​គុន​ចម្រុះ​ឲ្យ​ក្លាយ​ជា​កីឡា​​ផ្លូវ​ការ​ ស្តង់ដា​ត្រឹម​ត្រូវ​ដើម្បី​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ី និង​កីឡា​អូឡាំពិក​។

​ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី​ លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ក៏​ជា​ការ​ប្រកួត​ជម្រុះ​ដើម្បី​​ជ្រើស​រើស​​ជ័យលាភី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍«កីឡា​ក្នុង​សាល និង​​ក្បាច់​គុនអាស៊ី (Asian Indoor and Martial Arts Games) នា​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ​​នៅ​​ប្រទេស​ថៃ​​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១១ នាទីutes មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ៣២ នាទីutes មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម