Connect with us

កីឡា

ប្រធាន UEFA ថា EURO នារី ឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុត

បានផុស

នៅ

ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបាន​ចាត់​ទុក​ការ​ប្រកួត​ពាន​រង្វាន់​ EURO នារី ឆ្នាំ២០២៥ នៅ​ប្រទេសស្វីស នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុតមិនធ្លាប់មាន ក្រោយមានសំបុត្រជាង៧០ម៉ឺនសន្លឹកនឹងត្រូវដាក់លក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសស្វីសទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ EURO នារី ឆ្នាំ២០២៥ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នៅ​ទីនោះនឹងក្លាយជាកន្លែងធ្វើឲ្យអ្នកចូលរួមទស្សនាទទួលអារម្មណ៍ប្លែក​មិនធ្លាប់មាន។ ស្វីស​​ជាប់ឈ្មោះជាប្រទេស​មានសុវត្ថិភាពហើយជាពិសេសមាន​ទេសភាព និងបរិស្ថានស្រស់ស្អាត​បំផុត។

សំបុត្រ​ជាង៧២០,០០០សន្លឹកនឹងត្រូវបានដាក់លក់នៅថ្ងៃទី១ ខែតុលា ខាងមុខនេះនៅ​ភ្នំ​ Jungfraujoch ដែល​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញបំផុតមួយរបស់ប្រទេសស្វីស និងមានស្ថានីយ៍រថភ្លើង​ខ្ពស់បំផុតនៅអឺរ៉ុប​គឺ​​មាន​កម្ពស់​៣,៤៥៤​ម៉ែត្រ​ពី​នីវ៉ូទឹកសមុទ្រ។

លោក Aleksander Čeferin ប្រធានសហព័ន្ធបាល់ទ្វីបអឺរ៉ុបបាននិយាយថា ៖«យើងមានគោលបំណងដើម្បីអភិវឌ្ឍការប្រកួតកីឡាផ្នែកនារីបន្ថែមទៀតសម្រាប់ក្រុមជម្រើសជាតិ ហើយ EURO នារី នាពេលខាងមុខនឹងក្លាយជាជំហានដ៏អស្ចារ្យ។ យើងរំពឹងថា នឹងមានការប្រកួតដ៏អស្ចារ្យដើម្បី​បង្កើតកេរ្តិ៍ដំណែលយូរអង្វែងនៅក្នុងប្រទេសស្វីស»។

លោកស្រី Dominique Blanc ប្រធាន​សមាគម​កីឡាបាល់ទាត់​ស្វីស បាននិយាយថា​ ៖«EURO នារី ឆ្នាំ២០២៥ កាន់តែខិតជិតមកដល់។ ឥឡូវនេះយើងនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ។ យើងត្រៀមរួចរាល់ជាមួយផែនការសម្រាប់ទីក្រុងត្រូវធ្វើការប្រកួត ហើយ​អាជ្ញាធរក្នុងតំបន់ យើងនឹងធានាថា ផ្តល់ជូនអ្នកគាំទ្រនូវ​ឆ្នាំ​ដ៏​​ដ៏អស្ចារ្យ»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ៦ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម