Connect with us

កីឡា

ការ​ប្រកួត​គុនចម្រុះ​អាស៊ី​នៅ​កម្ពុជា​បើក​ឲ្យមហាជន​ចូល​ទស្សនាឥតគិតថ្លៃ

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍កីឡា​គុន​ចម្រុះ​ជើង​ឯក​អាស៊ី លើក​ទី​២ ចាប់​ពី​ថ្ងៃ​ទី១១-១២-១៣ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​បើក​ឲ្យ​មហាជន​ចូល​ទស្សនា​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ។

ដើម​ឡើយ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​កំណត់​ឲ្យ​មាន​ការ​លក់​សំបុត្រ​ចូល​ទស្សនាសម្រាប់​មហាជន ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​កីឡាអន្តរជាតិ​ ពី​ព្រោះ​គ្រប់​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ត្រូវ​តែ​លក់​សំបុត្រ។

ទោះ​បី​ជា​យ៉ាង​​ណា ពិធី​បើក​មិន​អនុញ្ញាត​ឲ្យ​មហាជន​ចូល​ទស្សនា​ផ្ទាល់​ឡើយ។

គោល​បំណង​​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​គុន​ចម្រុះ​នេះ​​ដើម្បី​ជំរុញ ផ្សព្វផ្សាយ និង​លើក​កម្ពស់​តម្លៃ​កីឡា​គុន​ចម្រុះ​ឲ្យ​ក្លាយ​ជា​កីឡា​​ផ្លូវ​ការ​ ស្តង់ដា​ត្រឹម​ត្រូវ​ដើម្បី​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ី និង​កីឡា​អូឡាំពិក​។

​ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី​ លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ក៏​ជា​ការ​ប្រកួត​ជម្រុះ​ដើម្បី​​ជ្រើស​រើស​​ជ័យលាភី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍«កីឡា​ក្នុង​សាល និង​​ក្បាច់​គុនអាស៊ី (Asian Indoor and Martial Arts Games) នា​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ​​នៅ​​ប្រទេស​ថៃ​​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម