កីឡា
សារចុងក្រោយរបស់លោក គន្ធ ជីវ័ន្ត ពោរពេញដោយក្តីសន្តោសប្រណី
លោក គន្ធ ជីវ័ន្ត ពិធីករកីឡាបាល់ទាត់ និងប្រដាល់ដ៏ឆ្នើមមួយរូបបានទទួលមរណភាពដោយរោគាពាធកាលពីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។
បើតាមការឲ្យដឹងពីក្រុមគ្រួសារសពថា លោកកើតមានជំងឺមហារីកអណ្តាតដែលបានធ្វើការព្យាបាលជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនអាចជាសះស្បើយ។ តាមការឲ្យដឹងពីលោក ស៊ីថូ ណាថាន់ ពិធីករធ្លាប់រួមការងារជាមួយគ្នាថា គន្ធ ជីវ័ន្ត កើតមានជំងឺយូរហើយ តែលោកមិនឲ្យទម្លាយព័ត៌មានឲ្យមហាជនបានដឹងទេ។

បើតាមគណនី Facebook របស់លោកដែលបានបង្ហោះសារចុងក្រោយបំផុតគឺកាលពី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានខ្លឹមសារពោរពេញក្តីស្រឡាញ់ គោរព និងសន្តោប្រណីរវាងក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិ ហើយលោកក៏សូមការអធ្យាស្រ័យ ប្រសិនបើការចាកចេញរបស់លោកមិនបានលា។
លោកបានសរសេរថា ៖«ផែនដីអើយ អ្នកពោរពេញដោយមនោសញ្ចេតនាណាស់។ អ្នកផ្តល់ស្នាមអនុស្សារីយ៍ច្រើនណាស់ ខ្ញុំស្រលាញ់អ្នក។ អ្នកបានផ្តល់សង្គមគ្រួសារដ៍គួរអោយស្រលាញ់។ អ្នកផ្តល់សង្គមញត្តិដែលគួរជាទីគោរព។ អ្នកផ្តល់សង្គមការងារគួរជាទីរាប់អានរាក់ទាក់។ អ្នកបានផ្តល់សង្គមជាតិគួរជាទីគោរពណាស់។ បើថ្ងៃណាមួយខ្ញុំចាកចេញពីអ្នកដោយមិនបានលានោះ សូមអ្នកកុំខឹងនឹងខ្ញុំណា ព្រោះខ្ញុំមាននិស្ស័យត្រឹមប៉ុណ្ណឹង។ ចាំណាខ្ញុំនៅតែនឹក នឹក នឹក ហើយស្រលាញ់អ្នក»។
លោក គន្ធ ជីវ័ន្ត ជាកូនប្រុសរបស់អតីតតារាសម្តែងដ៏ល្បីល្បាញគឺលោក គន្ធ តារាវណ្ណ ដែលបានទទួលមរណភាពកាលពីខែមេសា ឆ្នាំ២០២៣។
សពរបស់លោក គន្ធ ជីវ័ន្ត តម្កល់ទុក និងបូជា នៅវត្តក្រាំងធ្នង់ នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?