Connect with us

កីឡា

ជឺជីតស៊ូកម្ពុជាឈ្នះមេដាយ២១​គ្រឿង​ពី​ការ​ប្រកួត​តំបន់អាស៊ាន

បានផុស

នៅ

ក្រុម​កីឡាជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​មេដាយ​ចំនួន​២១​​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​១២​រូប​ចូល​រួម​ប្រកួត​​នៅ​ថ្ងៃទី​៧-៨ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។ ជា​លទ្ធផល ក្រុម​ជឺជីតស៊ូ​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​៩​គ្រឿង ប្រាក់​៤​គ្រឿង និង​សំរិទ្ធ​៨​គ្រឿង សរុប​២១​គ្រឿង។

ការ​ប្រកួត​កីឡា​ជឺជីតស៊ូតំបន់​អាស៊ាន​ ASIAN Regional Championship Southeast Asia មាន​ប្រទេស​ចំនួន​៦​ចូល​រួម​ប្រកួត​ដោយ​មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន​​២៥៨​នាក់។

លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​ទទួល​បាន​នៅ​ពេល​នេះ។ វា​កើត​ចេញ​ពី​សមត្ថភាព​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​ក្រុម​ការងារ​ទាំង​អស់។

កីឡា​ជឺជីតស៊ូ​កំពុង​ក្លាយ​ជា​កីឡា​ដ៏​មាន​សក្តានុពល​១​ប្រភេទ​សម្រាប់​កម្ពុជា​ក្នុង​ការ​ដណ្តើម​យក​មេដាយ​លើ​ឆាក​អន្តរជាតិ​។ យ៉ាង​ណា​ជា​រឿងគួរ​ឲ្យ​សោក​ស្តាយ​ដែល​ថៃ​ជា​ម្ចាស់​ផ្ទះ​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៥​មិន​ដាក់​កីឡា​ជឺជីតស៊ូ​ទេ៕

អត្ថបទ៖ វីរបុត្រ
រូបភាព៖ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម