Connect with us

កីឡា

លោក Didier តបថា «បើបារាំងលេងគួរឲ្យធុញ មិនចាំបាច់មើលទេ»

បានផុស

នៅ

ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំនេះ​បង្ហាញ​ទម្រង់​មិន​សូវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​​ដោយ​​ឆ្លង​កាត់​៥​ប្រកួត រកបាន​តែ​៣គ្រាប់​ប៉ុណ្ណោះ​ ក្នុងនោះ១គ្រាប់ស៊ុតដោយ Mbappe ហើយ២គ្រាប់ទៀតសុទ្ធតែជាគ្រាប់ចូលទីខ្លួនឯងរបស់គូប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានឆ្លើយតបទៅអ្នកដែលធុញទ្រាន់នឹងទម្រង់លេងរបស់ក្រុមបារាំងថា អ្នក​អាចមើលអ្វីផ្សេងជំនួសឲ្យការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០២៤ ទល់នឹង​ក្រុមអេស្ប៉ាញ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតក លោក Deschamps បាននិយាយថា ៖«ប្រសិនបើអ្នកគិតថា អផ្សុក អ្នកអាចមើលការប្រកួតផ្សេងទៀត។ អ្នកមិនចាំបាច់មើលពួកយើងទេវាមិនអីទេ។ ប្រហែលវាមិនមែនជាការប្រកួតជក់ចិត្តដូចកាលពីអតីតកាលទេ ប៉ុន្តែយើងប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអារម្មណ៍អ្នកគាំទ្រទាំងបុរស និងស្ត្រីរបស់បារាំងសប្បាយ​​ចិត្តជាមួយនឹងលទ្ធផលរបស់យើង»។

លោក Luis de la Fuente គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​បាននិយាយថា ៖«យើងទាំងអស់គ្នាព្យាយាមរៀបចំក្រុមតាមផែនការដែលយើងបានគិតទុក។ អេស្ប៉ាញជាក្រុម​ទទួលបានចាប់អារម្មណ៍ខ្លាំង ហើយខ្ញុំនឹងមិនបដិសេធចំពោះរឿងនេះ។ វាជាហ្សែនរបស់យើង ប៉ុន្តែនៅទីបញ្ចប់យើងត្រូវគិតអំពីជ័យជម្នះ។ នៅដំណាក់កាលនេះគឺគិតពីលទ្ធផលជាធំ ហើយ​ការងាររបស់អ្នកនឹងត្រូវបានគេវិនិច្ឆ័យនិងវាយតម្លៃនៅពេលបញ្ចប់»៕

ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម