កីឡា
អេស្ប៉ាញ ទម្លាក់ បារាំង ឡើងវគ្គផ្តាច់ព្រ័ត្រ Euro លើកទី៥
ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអឺរ៉ុប (Euro) ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះ បារាំង ដោយលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១០ ខែកក្កដា។

ការប្រកួតបានតែ៨នាទីប៉ុណ្ណោះ Randal Kolo Muani បានជួយឲ្យបារាំង បើកការនាំមុខ ០-១ មុន ប៉ុន្តែរំលងបានតែជាង១០នាទីប៉ុណ្ណោះ យុវជនកំពុងលេចធ្លោ Lamine Yamal បានជួយឲ្យ អេស្ប៉ាញ តាមស្មើ ១-១ នៅនាទី២១ ហើយនេះជាគ្រាប់បាល់ដំបូងរបស់យុវជនវ័យ១៦ឆ្នាំក្នុងព្រឹត្តិការណ៍ Euro ឆ្នាំនេះ។ រូបគេជាកីឡាករវ័យក្មេងបំផុតដែលរកបានគ្រាប់បាល់់ក្នុងព្រឹត្តិការណ៍ឆ្នាំនេះឈានវគ្គផ្តាច់ព្រ័ត្រ។

រំលងបានតែ៤នាទីបន្ទាប់ Dani Olmo រកបាន១គ្រាប់ជួយឲ្យ អេស្ប៉ាញ នាំមុខ ២-១ វិញម្តង។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត។

អេស្ប៉ាញ ជាក្រុមតែមួយគត់ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ដែលមិនទាន់ស្គាល់ពាក្យ ស្មើ និង ចាញ់ ហើយក៏មិនទាន់ធ្លាប់ឈានវគ្គប៉េណាល់ទីកាត់សេចក្តីឡើយ។ វគ្គសន្សំពិន្ទុក្នុងពូល អេស្ប៉ាញ បានយកឈ្នះ ក្រូអាត ៣-០, ឈ្នះ អ៉ីតាលី ១-០, និង ឈ្នះ អាល់បានី ១-០។ នៅវគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញ បានលត់ ហ្សកហ្ស៊ី ដោយលទ្ធផល ៤-១។ វគ្គ៨ក្រុមចុងក្រោយ អេស្ប៉ាញ បានទម្លាក់ម្ចាស់ផ្ទះ អាល្លឺម៉ង់ ដោយលទ្ធផល ២-១ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្លាក់ បារាំង ដោយលទ្ធផល ២-១។

តាមរយៈជ័យជម្នះនេះ អេស្ប៉ាញ បានឡើងវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៥ក្នុងប្រវត្តិសាស្ត្រពានរង្វាន Euro របស់ខ្លួន។ ពួកគេបានឡើងវគ្គ៤លើកកន្លងមកគឺឆ្នាំ១៩៦៤ ២០០៨ និង ២០១២ ដែលជាឆ្នាំពួកគេបានឈ្នះជើងឯក និងឆ្នាំ១៩៨៤ ពួកគេបានត្រឹមជើងឯករង៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?