Connect with us

កីឡា

យុវជន Yamal សម្លឹងឃើញឱកាសបំបែកកំណត់ត្រា​ទី៣ នៅ EURO

បានផុស

នៅ

កីឡាករវ័យក្មេង Lamine Yamal កំពុងធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អ ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ​បាន​ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកទល់ពេលនេះកីឡាករ Lamine Yamal បានបំបែកកំណត់ត្រាចំនូន២ រួចមកហើយក្នុងពានរង្វាន់ EURO ឆ្នាំ២០២៤ នៅ​ប្រទេសអាល្លឺម៉ង់។ កំណត់ត្រាទី១ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញវ័យ​ក្មេង​រូប​នេះ​បានបំបែកកំណត់ត្រាក្លាយជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួននៅជុំចុងក្រោយពានរង្វាន់ EURO ស្ដិតក្នុងវ័យត្រឹមតែ១៦ឆ្នាំនិង​៣៣៨ថ្ងៃ ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិក្រូអាត។

កំណត់ត្រទី២ កីឡាករ Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ដពានរង្វាន់អឺរ៉ូ ក្រោយស៊ុតបញ្ចូលទី១គ្រាប់ ទល់នឹង​ក្រុមជម្រើសជាតិបារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងវ័យត្រឹមតែ១៦ឆ្នាំនិង៣៦២ថ្ងៃ។

ចំពោះកំណត់ត្រាទី៣ Lamine Yamal កំពុងសម្លឹងឃើញគឺកំណត់ត្រាក្លាយជាកីឡាករវ័យក្មេងទី១ ឈ្នះពានរង្វាន់ EURO ប្រសិន​បើ​អេស្ប៉ាញ​ឈ្នះ​ជើង​ឯក​អឺរ៉ូ​ឆ្នាំ​នេះ។

Yamal នឹងឈានចូលអាយុ១៧ឆ្នាំនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ប្រសិនរូបគេអាចជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់ឆ្នាំនេះទៀត នោះកេរ្តិ៍​ឈ្មោះរបស់គេនឹងត្រូវបានចារក្នុងប្រវត្តិបាល់ទាត់ទ្វីបអឺរ៉ុប និងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ហើយកំណត់ត្រានេះនឹងពិបាករកកីឡាករណាធ្វើបានណាស់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម