កីឡា
ឯកឧត្ដម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះគណៈកម្មការ រៀបចំការប្រកួតបាល់ទាត់បានជោគជ័យ និងរលូន
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលរៀបចំការប្រកួតកីឡាបាល់ទាត់បានជោគជ័យ និងរលូន។

ការកោតសរសើរ និងវាយតម្លៃ នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី ៧ ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលរៀបចំការប្រកួតកីឡាបាល់ទាត់បានជោគជ័យ និងរលូន ជាពិសេសនោះគឺបានបង្កើតនូវស្មារតីយោគយល់ និងអធ្យាស្រ័យគ្នា រវាងកីឡាករ កីឡាការិនី មកពីអង្គភាព-ស្ថាប័នខុសៗ គ្នា។

ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនឯកជន ដែលចូលរួមគាំទ្រ និងសហការ ក្នុងការប្រកួតនេះ ជាពិសេសសប្បុរសជនចូលរួមបរិច្ចាគក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា»។
គួរជម្រាបថា អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការ SOCCER LEAGUE ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក ឯកឧត្ដម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស ទស្សនិកជនជាច្រើនកុះករផងដែរ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ ខែ មកនេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី ៧ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» បានរកឃើញម្ចាស់ជើងឯក ក្រុមបាល់ទាត់បុរស ដោយបានទៅលើក្រុម KHMER UNITED ក្រោយយកឈ្នះក្រុម TOFU ARMY FT ក្នុងលទ្ធផល ២-១៕









-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?