Connect with us

កីឡា

ប៉ះគ្នាយប់នេះ Kane ថា រីករាយប៉ះ​ខ្សែ​ការពារ​ឆ្នើម Van Dijk ម្ដងទៀត

បានផុស

នៅ

ម៉ោង២រំលងអធ្រាតយប់នេះ ក្រុមជម្រើសជាតិហុល្លង់ត្រូវជួបជាមួយក្រុមជម្រើសជាតិអង់គ្លេស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ EURO ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ការជួបគ្នាសារជាថ្មីរវាង​ប្រធានក្រុមជម្រើសជាតិអង់គ្លេ Harry Kane និងប្រធានក្រុមជម្រើសជាតិហុល្លង់ Van Dijk។ កីឡាករទាំង២ធ្លាប់ជួបគ្នាលើកទីលានច្រើនលើកមកហើយ ក្នុងការប្រកួត Premier League នៅប្រទេស​អង់គ្លេស អំឡុងពេល​ Harry Kane លេងឲ្យក្រុម Tottenham Hotspur។ រូប​គេ​បាន​បង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលបានជួបខ្សែការពារឆ្នើម Van Dijk ម្ដងទៀត។

កីឡាករ Harry Kane បាននិយាយថា ៖‍«ខ្ញុំបានលេងទល់នឹង​ Virgil ជាច្រើនឆ្នាំមកនេះ ពេលខ្លះគាត់បានប្រជែងឈ្នះ ហើយពេលខ្លះខ្ញុំក៏ប្រជែងឈ្នះគាត់។ យើងចាំមើលថា អ្នកណានឹងបង្កភាពលំបាកដល់គូប្រកួត។ ខ្ញុំបាន​ត្រៀម​ខ្លួនរួចរាល់ ដើម្បី​ធ្វើ​ឲ្យ​ហុល្លង់​ពិបាក តែ​ពួកគេនឹងធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ដែរ។ ខ្ញុំរីករាយ​ជួប​កីឡាករល្អបំផុតក្នុងពិភពលោក»។

បច្ចុប្បន្នខ្សែប្រយុទ្ធ Harry Kane រកបាន២គ្រាប់ក្នុងពានរង្វាន់ EURO។

អង់គ្លេសធ្លាប់ជួបក្រុមហុល្លង់​ ចំនួន២២លើក គិតចាប់តាំងពី​ឆ្នាំ១៩៣៥។ ​អង់គ្លេសឈ្នះ៦លើក ហុល្លង់ឈ្នះ៧លើក និងស្មើគ្នា៩លើក។ ការប្រកួតម៉ោង២រំលងអធ្រាតយប់នេះនឹងជាក្លាយជាការប្រកួតដ៏តានតឹង ខណៈក្រុមទាំង២ សុទ្ធតែមានប្រព័ន្ធការពាររឹង​មាំ​ដូចគ្នា៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម