Connect with us

កីឡា

តាលីបង់មិនទទួលស្គាល់ក្រុមនារី​របស់​ខ្លួន តំណាង​​អាហ្វហ្គានីស្ថាននៅអូឡាំពិក

បានផុស

នៅ

អ្នកនាំពាក្យនាយកដ្ឋានកីឡានៃរដ្ឋាភិបាលតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន មិនទទួលស្គាល់អត្តពលិកស្រី ៣រូប​ដែលនឹងតំណាងឱ្យអាហ្វហ្គានីស្ថាន​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសក្នុងខែនេះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអញ្ជើញក្រុមអត្តពលិកអាហ្វហ្គានីស្ថាន ចំនួន ៦នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងបុរស ៣នាក់ ដើម្បីពិភាក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិក ដែលត្រូវបាននិរទេសខ្លួនពីប្រទេសអាហ្វហ្គានីស្ថាន។

លោក Atal Mashwani អ្នកនាំពាក្យនៃនាយកដ្ឋានកីឡារបស់រដ្ឋាភិបាលតាលីបង់ បាននិយាយ​ថា ៖«មានតែអត្តពលិក ៣នាក់ប៉ុណ្ណោះដែលតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន កីឡាសម្រាប់ស្ត្រីនៅអាហ្វហ្គានីស្ថានត្រូវបានហាមឃាត់។ នៅពេល​កីឡាស្ត្រីមិនត្រូវបានហ្វឹកហាត់ តើពួកគេអាចទៅក្រុមជម្រើសជាតិបានដោយរបៀបណា? លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង។

ស្ត្រីទាំង ៣នាក់នោះ និងអត្តពលិកបុរសពីរនាក់នោះរស់នៅក្រៅប្រទេសអាហ្វហ្គានីស្ថាន។ ការហ្វឹកហាត់តែមួយគត់នៅក្នុងប្រទេសគឺអ្នកប្រយុទ្ធយូដូ ខណៈ​មិត្តរួម​ផ្សេង​ទៀត​ជា​​អត្តពលកម្ម និងហែលទឹក។ នារីទាំង ៣រូបនោះនឹងប្រកួតកីឡាអត្តពលកម្ម និងជិះកង់។ IOC បាននិយាយថា ខ្លួនមិនបានពិគ្រោះជាមួយមន្ត្រីតាលីបង់អំពីក្រុមនេះទេ ហើយពួកគេមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតនោះទេ។

អ្នកនាំពាក្យលោក Mark Adams កាលពីខែមុនបានបញ្ជាក់ពីគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសអាហ្វហ្គានីស្ថាន រួមទាំងប្រធាន និងអគ្គលេខាធិការដែលកំពុងរស់នៅនិរទេសខ្លួនផងដែរ នៅតែជា “អ្នកសម្របសម្រួលតែមួយគត់សម្រាប់ការរៀបចំ និងការចូលរួមរបស់ក្រុមអាហ្វហ្គានីស្ថាន”។

ប៉ុន្តែនាយកប្រតិបត្តិគណៈកម្មាធិការអាហ្វហ្គានីស្ថាន លោក Dad Mohammad Payenda Akhtari ដែលស្ថិត​នៅ​តែ​ក្នុងប្រទេសបាននិយាយថា ខណៈ​អត្តពលិកស្ត្រីត្រូវបានរៀបចំនៅក្រៅប្រទេស គណៈកម្មាធិការរបស់លោកបានសម្របសម្រួលជាមួយអាជ្ញាធរតាលីបង់លើបុរស។

Mashwani បានអះអាងថា រដ្ឋាភិបាលកំពុងជួយពួកគេក្នុងការបណ្តុះបណ្តាល និងអាហារូបករណ៍។ លោកបានប្រាប់ AFP ថា ៖«យើងទទួលខុសត្រូវចំពោះអត្តពលិកបុរស ៣នាក់ប៉ុណ្ណោះដែលចូលរួមក្នុងកីឡាអូឡាំពិក»។

អ្នកចូលរួមនឹងប្រកួតប្រជែងនៅក្រោមទង់ខ្មៅ ក្រហម និងបៃតងនៃរដ្ឋាភិបាលចាស់ដែលគាំទ្រដោយលោកខាងលិច ដែលបានដួលរលំ បន្ទាប់ពីការដកទ័ពអាមេរិកកាលពី​៣ឆ្នាំមុន។ ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់បានអនុវត្តការទប់ស្កាត់ការច្របាច់ស្ត្រីចេញពីកីឡា ក៏​ដូច​ជា​ការ​សិក្សា​កម្រិត​​អនុវិទ្យាល័យ និងសាកលវិទ្យាល័យ។

អង្គការសហប្រជាជាតិបានពណ៌នាការរឹតត្បិតនេះថាជា “ការរើសអើងភេទ”។ IOC បានហាមឃាត់អាហ្វហ្គានីស្ថានពីការប្រកួតនៅឆ្នាំ១៩៩៩ ក្នុងអំឡុងពេលដំបូងនៃការគ្រប់គ្រងរបស់តាលីបង់ រវាងឆ្នាំ១៩៩៦ និង ២០០១ នៅពេល​ស្ត្រីក៏ត្រូវបានហាមឃាត់​ពី​ការ​លេងកីឡាផងដែរ។

អាហ្វហ្គានីស្ថានត្រូវបានស្តារឡើងវិញ បន្ទាប់ពីពួកតាលីបង់ត្រូវបានបណ្តេញចេញដោយការលុកលុយក្រោយថ្ងៃទី០៩ ខែវិច្ឆិកា ប៉ុន្តែការប្រកួតនៅទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដំបូងចាប់តាំងពីការត្រឡប់មកវិញរបស់ពួកគេ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម