Connect with us

កីឡា

ល្ងាចនេះ កម្ពុជាសម្តែង​យុទ្ធ​គុន​ខ្មែរបុរាណ​៦​ប្រភេទ​ដល់ភ្ញៀវ១៨ប្រទេស

បានផុស

នៅ

កម្ពុជា​នឹង​សម្តែង​​បង្ហាញ​យុទ្ធ​គុន​ខ្មែរ​បុរាណ​ចំនួន​៦​ប្រភេទ​ផ្សេង​គ្នា​ដល់​ភ្ញៀវ​អន្តរជាតិ​១៨​ប្រទេស​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី លើក​ទី​២ នា​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុង​ពិធី​បើក​ការ​ប្រកួត​គុន​ចម្រុះ​អាស៊ី​ជា​ផ្លូវ​ការ នឹង​មានរបាំជូន​ពរ ពិធី​ដង្ហែ​គណៈ​ប្រតិភូ គោរព​ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ពិធី​សច្ចាប្រណិធាន​របស់​អត្តពលិក និង​អាជ្ញា​កកណ្តាល។ បន្ទាប់​មកមាន​ការ​ថ្លែង​សុន្ទរកថា​របស់លោកទេសរដ្ឋមន្ត្រី ថោង ខុន ទទួល​បន្ទុក​អភិវឌ្ឍ​ចលនា​កីឡា សុន្ទរកថា​របស់​លោក Gordon Tang អនុប្រធាន​ក្រុម​ប្រឹក្សាអូឡាំពិក​អាស៊ី និង​ជា​ប្រធាន​សមាគម​កីឡា​គុនចម្រុះ​អាស៊ី និង​ជា​ពិសេស​សុន្ទរកថា​ និង​គោះ​ឃ្មោះ​ដើម្បី​បើក​ជា​ផ្លូវ​ការ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​មក​នឹង​មាន​ពិធី​សម្តែង​យុទ្ធគុន​ខ្មែរ​បុរាណ​ដែល​មាន​៦​ផ្សេង​គ្នា​គឺ ការ​សម្តែង​​គុន​ខ្មែរ យុទ្ធក្រម​ខម ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ គុន​ចំបាប់​ខ្មែរ​បុរាណ គុន​ខែល និង​គុន​ល្បុក្កតោ ហើយ​ចុង​ក្រោយ​ជា​ការ​សម្តែង​រួម​គ្នា​។

នេះ​ជា​លើក​ទី១​ហើយ​ដែល​កម្ពុជា​សម្តែង​បង្ហាញ​យុទ្ធ​គុន​ខ្មែរ​ជា​ច្រើន​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​ការ​ធំ​ៗ។ កន្លង​មក​ភាគ​ច្រើន​សម្តែង​តែ​ល្បុក្កតោ ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ក៏​ដូច​ជា​សិល្បៈ​ផ្សេង​ៗ​។

ការ​​​ប្រកួត​គុន​ចម្រុះ​អាស៊ី​ លើក​ទី២​ នៅ​ថ្ងៃ​ទី​១១-១២-១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​១៨​ប្រទេស​ចូល​រួម​នេះ​​​រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី​ (AMMA) និង​សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ គោល​បំណង​ធំ​បំផុត​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​នេះ​​ដើម្បី​ជំរុញ ផ្សព្វផ្សាយ និង​លើក​កម្ពស់​តម្លៃ​កីឡា​គុន​ចម្រុះ​ឲ្យ​ក្លាយ​ជា​កីឡា​​ផ្លូវ​ការ​ ស្តង់ដា​ត្រឹម​ត្រូវ​ដើម្បី​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ី និង​កីឡា​អូឡាំពិក​។

​ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី​ លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ក៏​ជា​ការ​ប្រកួត​ជម្រុះ​ដើម្បី​​ជ្រើស​រើស​​ជ័យលាភី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍«កីឡា​ក្នុង​សាល និង​​ក្បាច់​គុនអាស៊ី (Asian Indoor and Martial Arts Games) នា​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ​​នៅ​​ប្រទេស​ថៃ​​។

កម្ពុជា​បាន​ត្រៀម​អត្តពលិក​ទាំង​១៦​រូប​រួច​ហើយ​គឺកីឡាករ​ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង​, ហាត ភី ខណៈ​កីឡាការិនី​មាន​ដូច​ជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ផ្លូវកៅស៊ូ២ជាន់​ និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណ៧៥%

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋបាលខេត្តបាត់ដំបង កំពុងធ្វើប្រឡាយមេ ជិត ១ពាន់ម៉ែត្រ ដើម្បីរំដោះទឹកចេញពីក្រុង

ព័ត៌មានជាតិ៣០ នាទីutes មុន

សមាជិកព្រឹទ្ធសភា ថា ការផ្ទេរមុខងារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានលើកកម្ពស់ការផ្តល់សេវានៅជិតពលរដ្ឋ

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជារំពឹងថាទុនបម្រុងអន្ត​រជាតិនឹងកើនឡើងដល់ជាង២៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ

វិសាខា
កីឡា៤២ នាទីutes មុន

វិសាខា ត្រូវ​ការ​ឈ្នះ​ទាំង​២​ប្រកួត តេជោលីគ ជុំទី២ ទើប​ឡើង​វគ្គ​៤ក្រុម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

សន្តិសុខសង្គម១៥ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២៤ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២២ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម