កីឡា
កាន់តែធ្ងន់ Saddik ត្រូវបានចាប់ខ្លួនពីបទចាប់ជំរិតនិងជួញដូរគ្រឿងញៀន
អ្នកប្រដាល់កូនកាត់សញ្ជាតិហូឡង់-ម៉ារ៉ុក Jamal Ben Saddik ត្រូវបានជាប់ចោទបន្ថែមទៀត ពីបទចាប់ជំរិតនិងវាយដំគ្នាពាក់ព័ន្ធជម្លោះជូញដូរគ្រឿងញៀន ក្រោយតុលាការទើបតែសម្រេចដាក់ទោសឲ្យជាប់ពន្ធធានាគារ៤០ខែ។

កីឡាករប្រដាល់ទម្ងន់ធ្ងន់ Jamal Ben Saddik អាយុ៣៣ឆ្នាំត្រូវបានចាប់ខ្លួន ក្រោយសង្ស័យពាក់ព័ន្ធលើការចាប់ជំរិតនិងការវាយប្រហារគ្នា ទាក់ទងជម្លោះរត់ពន្ធគ្រឿងញៀននៅកំពង់ផែ Antwerp។ រូបគេត្រូវបានចោទប្រកាន់ពីបទចាប់ជំរិត និងវាយដំកម្មករនៅកំពង់ផែ Antwerp ក្រោយសង្ស័យថាកម្មករនៅទីបានទទួលយកលុយមុនពេលនាំយកសារធាតុកូកាអុីនចេញពីកំពង់ផែ។
ការចាប់ខ្លួននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការនៅទីក្រុង Antwerp បានកាត់ទោស Saddik ឲ្យជាប់ពន្ធនាគារ រយៈពេល៤០ខែ និងពិន័យជាប្រាក់៤០,០០០អឺរ៉ូ ពីបទលាងលុយកង្វក់ និងការក្លែងបន្លំឯកសារ។ ចំពោះប្អូនប្រុសរបស់ Saddik ក៏ត្រូវបានកាត់ទោសក្នុងសំណុំរឿងនេះដែរ។

ប្រភព៖ beyondkick
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ