Connect with us

កីឡា

អង់គ្លេស បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ Euro ពីរលើកជាប់គ្នា

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ទ្វីបអឺរ៉ុប (Euro) ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ ហូឡង់ ដោយ​លទ្ធផល ២-១ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​១១ ខែ​កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួតបាន​ត្រឹម​តែ​៧​នាទី​ប៉ុណ្ណោះ កីឡាករ​វ័យ​ក្មេង Xavi Simons ស៊ុត​បាន​សម្រេច​​ឲ្យ ហូឡង់ នាំ​មុខ ១-០ ប៉ុន្តែ​ឈាម​​ដល់​នាទី​ទី​​១៨ ប្រធាន​ក្រុម​អង់គ្លេស Harry Kane ស៊ុត​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេចតាម​ស្មើ ១-១ បន្ទាប់​ពី​ខ្សែ​ការពារ​ ហូឡង់​បាន​បង្កើត​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។

ការ​ប្រកួតបន្ត​បន្ទាប់​មក អង់គ្លេស បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​បាន​ដាក់​សម្ពាធ​​យ៉ាង​ខ្លាំង ហើយ​ក៏​​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​លើក ប៉ុន្តែ​មិន​បាន​សម្រេច។ ការ​ប្តូរ​ចូល​សមាជិក​ថ្មី​ច្រើន​រូប អង់គ្លេស​កាន់​តែ​ល្អ ហើយ​រហូត​ដល់​នាទី​ទី​៩០+២ ទើប​កីឡាករ​ប្តូរ​ចូល​ថ្មី Ollie Watkins រក​បាន​គ្រាប់​បាល់​ជ័យជម្នះ ដែល​បាន​ក្លាយ​ជា​វីរបុរស​នាំ​អង់គ្លេស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នេះ​ជា​ការ​ឡើង​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Euro លើក​ទី​២​របស់​អង់គ្លេស ហើយ​ក៏​ជា​ការ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពីរ​លើក​ជាប់​គ្នា បន្ទាប់​ពី​លើក​ទី១​កាល​ពី​ឆ្នាំ​២០២០។ ចាំ​មើល​ថា តើ​អង់គ្លេស​អាច​បង្កើត​ប្រវត្តិ​ថ្មី​​ក្នុង​ការ​គ្រង​ជើង​ឯក​ដែរ​ឬ​ទេ ពី​ព្រោះ​ពួក​គេ​មិន​ធ្លាប់​ឈ្នះ​ជើង​ឯក​ឡើយ។

វគ្គ​ផ្តាច់​ព្រ័ត្រ អង់គ្លេស ជួប អេស្ប៉ាញ នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៤ ខែ​កក្កដា ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម