កីឡា
Man Utd ជិតយកបានខ្សែប្រយុទ្ធវ័យក្មេង Zirkzee
ក្លិប Manchester United ជិតឈានដល់បញ្ចប់កិច្ចព្រមព្រៀងតម្លៃ៣៣.៧លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Joshua Zirkzee ពីក្លិប Bologna របស់ប្រទេសអុីតាលី។

បន្ទាប់ពីការពិភាក្សាបានដំណើរការយ៉ាងល្អរវាងក្លិប និងកីឡាករ គេរំពឹងថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Zirkzee នឹងផ្លាស់មកក្លិប Man Utd ក្នុងពេលឆាប់ខាងមុខ។ ខ្សែប្រយុទ្ធរូបនេះគ្រោងនឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិប ដូច្នេះកុងត្រារបស់គេមានសុពលភាពរហូតដល់ឆ្នាំ២០២៩ ជាមួយនឹងការទទួលបានលក្ខខណ្ឌពិសេសបន្ថែមទៀត។

កីឡាករ Zirkzee បានចូលរួមជាក្រុមជម្រើសជាតិហុល្លង់ ហើយជួយឲ្យក្រុមមួយនេះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Euro ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានបរាជ័យក្រោមថ្វីជើងក្រុមអង់គ្លេស។ ស្របពេលនេះក្លិប Man Utd ក៏បានសម្លឹងឃើញក្នុងនាំយកខ្សែការពារសញ្ជាតិហុល្លង់កីឡាករ Matthijs de Ligt ធ្លាប់ជាអតីតសិស្សរបស់លោក Erik ten Hag។
ក្លិបបិសាចក្រហម Man Utd បានរៀបចំផែនការជាស្រេចក្នុងការរៀបចំរុះរើសកីឡាករមួយចំនួនដើម្បីរៀបចំក្រុមឲ្យមានភាពល្អសម្រាប់រដូវកាលថ្មី៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?