កីឡា
អបអរសាទរ! កម្ពុជា បានឡើងទៅកម្រិត៣ Davis Cup ប្រចាំអាស៊ី ក្រោយឈ្នះកាតារ
ក្រុមកីឡាវាយកូនបាល់កម្ពុជា បានឡើងទៅកាន់កម្រិតទី៣ប្រចាំតំបន់អាស៊ី-អូសេអានី នៃពានរង្វាន់អន្តរជាតិ Davis Cup ហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិ កាតារ ក្នុងវគ្គផ្តាច់ព្រ័ត្រ មុននេះបន្តិចដោយលទ្ធផល ២-០។

ពិន្ទុលំអិត ២វិញ្ញាសា កម្ពុជា ឈ្នះ កាតារ
- វិញ្ញាសាឯកត្តជនទី១ ប៊ុន កេន្នី បានយកឈ្នះកីឡាករកាតារ ២-០ (៦-៣, ៦-៤)។
- វិញ្ញាសាឯកត្តជនទី២ ឡេង សារិនរាជ បានវាយបកយកឈ្នះកីឡាករកាតារ ២-១ បន្ទាប់ពីត្រូវបានកាតារនាំមុខ ០-១មុន (១-៦, ៦-៣, ៦-៣)។
- វិញ្ញាសាវាយគូមួយមិនទាន់ប្រកួតចប់ទេ។ បើទោះជាលទ្ធផល ឈ្នះ ឬ ចាញ់ ក៏កម្ពុជា បានឡើងទៅកាន់កម្រិត៣ដដែល។
ក្រុមម្ចាស់ផ្ទះកម្ពុជា បានឡើងមកកាន់វគ្គខ្វែងក្នុងនាមជាក្រុមលេខ២ក្នុងពូល B បន្ទាប់ពីការប្រកួតសន្សំពិន្ទុទី១ ឈ្នះ អ៉ីរ៉ាក់ ៣-០, ប្រកួតទី២ ឈ្នះមីយ៉ាន់ម៉ា ៣-០ ប៉ុន្តែសន្សំពិន្ទុចុងក្រោយចាញ់ គុយវែត ១-២ ខណៈគុយវែតជាក្រុមលេខ១ក្នុងពូល។

កាលពីឆ្នាំ២០២៣ ក្រុមវាយកូនបាល់កម្ពុជាលេងនៅកម្រិត៣ប្រចាំតំបន់អាស៊ី-អូសេអានី ប៉ុន្តែធ្វើមិនបានល្អ ធ្លាក់មកកម្រិត៤ ហើយឆ្នាំ២០២៤ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងពានរង្វាន់អន្តរជាតិនេះ។ ទីបំផុតកម្ពុជាបានឡើងទៅកាន់កម្រិត៣វិញដោយជោគជ័យ។
កម្ពុជាមានកីឡាករ ប៊ុន កេន្នី, ឡេង សារិនរាជ, ឃ្លាំង ពន្លក, ទេព ទីម៉ូធី, និង ម៉ាត់ធូ ហ្គ្រោស្លីង ដែលមានលោក ទេព រិទ្ធីវិទ្ធ ជាប្រធានដឹកនាំ៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ