Connect with us

កីឡា

អបអរសាទរ! អេស្ប៉ាញ បានក្លាយជាក្រុមឈ្នះជើង​ឯក Euro ច្រើនជាង​គេ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​តែ​មួយគត់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប (Euro) ច្រើន​ជាង​គេ​បំផុត បន្ទាប់​ពី​បាន​យក​ឈ្នះ​​ឈ្នះអង់គ្លេស ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី១ អេស្ប៉ាញ វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ ដោយសារ​អង់គ្លេស​ព្យាយាម​ការពារ​យ៉ាង​ខ្លាំង។ នៅ​វគ្គ​ទី២​បាន​ត្រឹម​តែ​ពីរ​នាទី​ប៉ុណ្ណោះ ខ្សែ​បម្រើ​ប្រយុទ្ធ Williams ស៊ុត​ចូល​ជួយ​អេស្ប៉ាញ ១-០ ដើម្បី​បង្កើត​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។ យ៉ាង​ណា ខ្សែ​ប្រើប្រយុទ្ធ Cole Palmer បាន​ស៊ុត​ជួយ​អង់គ្លេស​​តាម​ស្មើ ១-១ នៅ​នាទី​៧៣ មុន​ពេល​គ្រាប់​បាល់​ជ័យជម្នះ ២-១ នៅ​នាទី​ទី​៨៦​ដោយ​ខ្សែ​ប្រយុទ្ធ ​Olyrzabal ជួយ​ឲ្យ​​ អេស្ប៉ាញ គ្រង​ជើង​ឯក​ឆ្នាំ​២០២៤​។

អង់គ្លេស បាន​​ត្រឹម​ជើង​ឯក​រង​ជា​លើក​ទី​២ បន្ទាប់​ពី​បាន​ត្រឹម​ជើង​ឯក​រង​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២០។

ជ័យលាភី

  • អេស្ប៉ាញ ជា​ម្ចាស់ជើង​ឯក Euro ប្រចាំ​ឆ្នាំ​២០២៤
  • អង់គ្លេស ជា​ជើង​ឯក​រង Euro ប្រចាំ​ឆ្នាំ​២០២៤
  • កីឡាករ Rodri ជា​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ឆ្នាំ​២០២៤
  • កីឡាករ Lamine Yamal ជា​ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​២០២៤
  • កីឡាករ Dani Olmo ជាម្ចាស់ពាន អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(៣គ្រាប់)

គិត​រហូត​ដល់​ពេល​នេះ អេស្ប៉ាញ បាន​ក្លាយ​ជា​ក្រុម​នៅ​អឺរ៉ុប​តែ​មួយ​គត់​បាន​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​គឺ​៤​ដង ក្នុង​នោះ​ឈ្នះ​នៅ​ឆ្នាំ​១៩៦៤ ២០០៨ ២០១២ និង​ថ្មី​បំផុត​២០២៤ ខណៈ អាល្លឺម៉ង់ ធ្លាប់​ឈ្នះ​៣​ដង អ៉ីតាលី​២​ដង បារាំង២​ដង រុស្ស៊ី​១​ដង ឆេក​១​ដង ព័រទុយហ្គាល់​១​ដង ស្កូវ៉ាគី​១​ដង ហូឡង់​១​ដង ដាណឺម៉ាក​១​ដង និង​ក្រិក​១​ដង៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ១៧ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៤០ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម