Connect with us

កីឡា

កំណត់ត្រាឥតខ្ចោះរបស់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ Euro 2024

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​​គ្រងពាន​រង្វាន់​ទ្វីប​អឺរ៉ុប (Euro) ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​យកឈ្នះអង់គ្លេស ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី១ អេស្ប៉ាញ វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ ដោយសារ​អង់គ្លេស​​បាន​ព្យាយាម​ការពារ​យ៉ាង​ខ្លាំង។ នៅ​វគ្គ​ទី២​បាន​ត្រឹម​តែ​ពីរ​នាទី​ប៉ុណ្ណោះ ខ្សែ​បម្រើ​ប្រយុទ្ធ Williams ស៊ុត​ចូល​ជួយ​អេស្ប៉ាញ ១-០ ដើម្បី​បង្កើត​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំងដល់​ក្រុម និង​អ្នក​គាំទ្រ​របស់​ខ្លួន​។ យ៉ាង​ណា ខ្សែ​ប្រើប្រយុទ្ធ Cole Palmer បាន​ស៊ុត​ជួយ​អង់គ្លេស​​តាម​ស្មើ ១-១ នៅ​នាទី​៧៣ មុន​ពេល​គ្រាប់​បាល់​ជ័យជម្នះ ២-១ នៅ​នាទី​ទី​៨៦​ដោយ​ខ្សែ​ប្រយុទ្ធ ​Olyrzabal ជួយ​ឲ្យ​​ អេស្ប៉ាញ គ្រង​ជើង​ឯក​ឆ្នាំ​២០២៤​។

អេស្ប៉ាញ ​ស័ក្តិសម​ជា​ម្ចាស់​ជើង​ឯក Euro ឆ្នាំ​នេះ តាម​រយៈ​កំណត់​ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រកួត​​៧លើក​ដោយ​មិនស្គាល់​ពាក្យ«ចាញ់» ឬ​«ស្មើ» សោះ ប៉ុន្តែ​ទទួល​បាន​«ជ័យជម្នះ​»​ទាំង​អស់។ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ឈ្នះ ក្រូអាត ៣-០, ឈ្នះ អ៉ីតាលី ១-០, ឈ្នះ អាល់ប៉ានី ១-០។ វគ្គ​១៦​ក្រុម​ចុង​ក្រោយ អេស្ប៉ាញ ឈ្នះ ហ្សក់ហ្ស៊ី ៤-១, វគ្គ​៨​ក្រុម​ចុង​ក្រោយ ឈ្នះ អាល្លឺម៉ង់ ២-១, វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឈ្នះ បារាំង ២-១ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ឈ្នះ អង់គ្លេស ២-១។

រហូត​ដល់​ពេល​​​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់​អឺរ៉ូ អេស្ប៉ាញ ​ជា​ក្រុម​ទទួល​បាន​ជោគជ័យ​បំផុត​​ដោយ​បាន​​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​​បំផុត​​គឺ​​​៤​ដង ក្នុង​នោះ​ឈ្នះ​នៅ​ឆ្នាំ​១៩៦៤ ២០០៨ ២០១២ និង​ថ្មី​បំផុត​២០២៤ ខណៈ អាល្លឺម៉ង់ ធ្លាប់​ឈ្នះ​៣​ដង អ៉ីតាលី​២​ដង បារាំង២​ដង រុស្ស៊ី​១​ដង ឆេក​១​ដង ព័រទុយហ្គាល់​១​ដង ស្កូវ៉ាគី​១​ដង ហូឡង់​១​ដង ដាណឺម៉ាក​១​ដង និង​ក្រិក​១​ដង។

ជ័យលាភី​ពាន​រង្វាន់ Euro 2024

  • អេស្ប៉ាញ ជា​ម្ចាស់ជើង​ឯក Euro ប្រចាំ​ឆ្នាំ​២០២៤
  • អង់គ្លេស ជា​ជើង​ឯក​រង Euro ប្រចាំ​ឆ្នាំ​២០២៤
  • កីឡាករ Rodri ជា​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ឆ្នាំ​២០២៤
  • កីឡាករ Lamine Yamal ជា​ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​២០២៤
  • កីឡាករ Dani Olmo ជាម្ចាស់ពាន អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(៣គ្រាប់)

អត្ថបទ៖ វីរបុត្រ
រូបថត៖ BBC & Euro 2024

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម