កីឡា
Messi បំបែកកំណត់ត្រាថ្មីក្នុងពានរង្វាន់ Copa America
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានក្លាយជាកីឡាករទី១ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់ Copa America ដែលបានបង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេបំផុត។

ក្រោយបង្ហាញខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America ឆ្នាំ២០២៤ ទល់ក្រុមជម្រើសជាតិកូឡុំប៊ី ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាកីឡាករដំបូងគេ បង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រច្រើនបំផុតពោលគឺចំនួន៥លើក។
Lionel Messi បង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ចំនួន៥លើកគឺឆ្នាំ២០០៧, ២០១៥, ២០១៦, ២០២១ និង២០២៤។ រូបគេបាននាំមុខកំណត់ត្រារបស់អតីតមិត្តរួមជាតិអាហ្សង់ទីន និងក្រុម Barcelona លោក Javier Mascherano ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមយុវជនអាហ្សង់ទីនក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលធ្លាប់បង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រចំនួន៤លើកក្នុងឆ្នាំ២០០៤, ២០០៧, ២០១៥ និង២០១៦ ។

យ៉ាងណាមិញសម្រាប់ព្រឹត្តិការណ៍ Copa America ឆ្នាំនេះអាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់តារាឆ្នើម Lionel Messi ហើយចំពោះកំណត់ត្រារបស់រូបគេក្នុងនាមជាកីឡាករបង្ហាញខ្លួនច្រើនបំផុតក្នុងពានរង្វាន់ទ្វីបអាមេរិកឡាទីននេះគឺពិតជាពិបាកនឹងរកកីឡាកររូបណាធ្វើបានបែបនេះណាស់៕

ប្រែសម្រួល៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ