Connect with us

កីឡា

អាហ្សង់ទីន ក្លាយជាក្រុមឈ្នះពាន Copa America ច្រើនជាងគេ

បានផុស

នៅ

ក្រោយឈ្នះក្រុមជម្រើសជាតិកូឡុំប៊ី វគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១-០ នៅម៉ោងបន្ដែម១៥នាទី២ដង ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីនបានក្លាយជាក្រុម​បាន​ឈ្នះពានរង្វាន់ Copa America ច្រើនជាងគេគិតត្រឹមឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហ្សង់ទីន​ជាក្រុមទី១ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់បាល់ទាត់ទ្វីបអាមេរិកឡាទីន​ដោយ​បាន​ឈ្នះ​ជើង​ឯក​ Copa America ច្រើនបំផុត។ ពួកគេ​បាន​ឈ្នះ​១៦លើក។ អាហ្សង់ទីនធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ​ចំនួន៣០លើកក្នុងនោះឈ្នះជើងឯក១៦លើកក្នុងឆ្នាំ១៩២១, ១៩២៥, ១៩២៧, ១៩២៩, ១៩៣៧, ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥, ១៩៥៧, ១៩៥៩, ១៩៩១, ១៩៩៣, ២០២១ និង២០២៤ ខណៈពួកគេឈ្នះជើងឯករងចំនួន១៤លើក។

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយជាក្រុមជោគជ័យទី២ ក្នុងពានរង្វាន់ Copa America បន្ទាប់ពីក្រុមជម្រើស​ជាតិអាហ្សង់ទីន។ អ៊ុយរូហ្គាយ ធា្លប់ឡើងដល់វគ្គផ្ដាច់​ព្រ័ត្រ​ចំនួន២១លើក ក្នុងនោះពួកគេគ្រងជើងឯកចំនួន១៥លើកក្នុងឆ្នាំ១៩១៦, ១៩១៧, ១៩២០, ១៩២៣, ១៩២៤, ១៩២៦, ១៩៣៥, ១៩៤២, ១៩៥៦, ១៩៥៩, ១៩៦៧, ១៩៨៣, ១៩៨៧​,​ ១៩៩៥ និង២០១១ ហើយទទួលបានចំណាត់ថ្នាក់ចំនួន៦លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១៧ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១៨ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម