Connect with us

កីឡា

Messi ធ្លាប់ងូតទឹកឲ្យទារក Yamal ត្រូវលេងប៉ះគ្នាក្នុង​ពាន Finalissima

បានផុស

នៅ

យុវជន​ឆ្នើម​ជម្រើស​ជាតិអេស្ប៉ាញ Lamine Yamal នឹង​លេង​តទល់​ជា​មួយ​រៀម​ចម្បង​ Lionel Messi ក្នុង​ពាន​រង្វាន់ Finalissima ឆ្នាំ​២០២៥ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្លួន​ឈ្នះ​ពាន​រង្វាន់​​ប្រចាំ​ទ្វីប​រៀង​ៗ​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន Lamine Yamal អាយុ​១៧​ឆ្នាំ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ អេស្ប៉ាញ ឈ្នះ​ពាន​រង្វាន់ Euro 2024 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ដោយ​លទ្ធផល ២-១។ រូប​គេ​បានឈ្នះ​ពាន​រង្វាន់​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ Lionel Messi បាន​ជួយ​ក្រុម​ជម្រើស​ជាតិ អាហ្សង់ទីន ឈ្នះ​ជើង​ឯក Copa America 2024 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ កូឡុំប៊ី ដោយ​លទ្ធផល​ ១-០ ក្នុង​ការរ​ប្រកួត​ដែល​ប្រើ​ពេល​រហូត​ដល់​១២០​នាទី។

ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប និង​ម្ចាស់​ជើង​ឯក​ទ្វីប​អាមេរិក ប្រចាំ​ឆ្នាំ​២០២៤​ ត្រូវ​ប៉ះ​គ្នា​ដណ្តើម​ពាន​រង្វាន់ Finalissima នៅ​ឆ្នាំ​២០២៥។ ម្ចាស់​ជើង​ឯក​ពីរ​ទ្វីប​ប៉ះ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​តាម​រយៈ​កីឡាករ​ឆ្នើម​ពីរ​រូប​ដែល​មាន​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជា​មួយ​គ្នា។

កាល​ពី​១៦​ឆ្នាំ​មុន​​ពោល​គឺ​​​ឆ្នាំ​២០០៧ ទារក Lamine Yamal ត្រូវ​បាន​យក​ទៅ​ក្នុង​កម្មវិធី​មួយ​នៅ​កីឡដ្ឋាន Cam Nou របស់​ក្លិប​បាល់ទាត់ Barcelona ដែល​ជា​កន្លែង​ Messi ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​អេស្ប៉ាញ។ ក្នុង​កម្មវិធី​នេះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ងួត​ទឹក​ឲ្យ​ទារក Yamal ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​​វ័យ​វឌ្ឍនាកា​ធំ​ឡើង​ចាត់​ទុក Messi ជា​តារា​និម្មិត​រូប​របស់​ខ្លួន។ យុវជនរូប​នេះ​​បាន​​រៀន​សូត្រ និង​អភិវឌ្ឍខ្លួន​តាម​​បាល់ទាត់​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​យុវជន​របស់​ Barcelona រហូត​ដល់​ក្រុម​ធំ និង​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ។

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Finalissima នៅ​ឆ្នាំ​២០២៥​មាន​ន័យ​ថា ​យុវជន​វ័យ​​ឆ្នើម​ Lamine Yamal ត្រូវ​លេង​តទល់​នឹង​និម្មិត​រូប​ឆ្នើម​​របស់​ខ្លួន​ដែល​ជា​រឿង​ដ៏​កម្រ​នៅ​ក្នុង​ពិភពបាល់ទាត់។

យុវជន Yamal ​បាន​ប្រាប់​សារព័ត៌មាន RAC1 មុន​ពេល​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ឈ្នះ​ជើង​ឯក​​ថា រូប​គេ​សង្ឃឹមបាន​ជួប​ និង​លេង​តទល់​ជា​មួយ​ Idol របស់​ខ្លួន​គឺ Messi។

ពេល​នេះ ក្រុម​ទាំង​ពីរ​ឈ្នះ​ជើង​ឯក​ហើយ ដូច្នេះ​បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ​ Messi នឹង​ដឹក​នាំ​ អាហ្សង់ទីន តទល់​ជា​មួយ​ អេស្ប៉ាញ ដែល​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង Yamal។

កាល​ពី​ឆ្នាំ​២០២២ ពាន​រង្វាន់ Finalissima ​លេង​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ដូច្នេះ​សម្រាប់​ឆ្នាំ​២០២៥​ទំនង​ជា​លេង​​នៅ​រដូវ​ក្តៅ​ បន្ទាប់​ពី​ការ​ប្រកួត​លីគ​ចប់៕

ក្រុមអាហ្សង់ទីន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម