កីឡា
Nick Taylor រំពឹងព្រះខ័នរាជស្វាយរៀងនឹងខ្លាំងជាងរដូវកាលមុន
ខ្សែបម្រើស្លាបដ៏សង្ហា Nick Taylor រំពឹងក្រុមព្រះខ័នរាជស្វាយរៀងនឹងមានគុណភាពខុសប្លែក និងខ្លាំងជាងមុន បន្ទាប់ពីបានផ្លាស់ប្តូរកីឡាករជាច្រើនដើម្បីត្រៀមប្រកួតកម្មវិធីជាច្រើនក្នុងរដូវកាលថ្មី។

មុនពេលចេញដំណើរទៅប្រទេសឡាវដើម្បីប្រកួតជម្រុះពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship ជាមួយ Young Elephants ប្រុសស្អាត Nick Taylor បានប្រាប់ថា ក្រុមទាំងមូលពិតជារីករាយសម្រាប់ការប្រកួតនេះ។ កីឡាករទាំងអស់បានត្រៀមខ្លួនយ៉ាងល្អរយៈពេលពីរបីសប្តាហ៍កន្លងទៅ។ ការផ្លាស់ប្តូរកីឡាករថ្មីមួយចំនួនបានធ្វើឲ្យក្រុមកំពុងអភិវឌ្ឍយ៉ាងល្អ។ ជាពិសេសការសិក្សាពីរបៀបលេងបានយ៉ាងឆាប់រហ័ស។
Nick បាននិយាយថា ៖«យើងមានកីឡាករខ្លះចេញ ហើយមានកីឡាករថ្មីចូល តែដូចខ្ញុំនិយាយអីចឹង ក្រុមយើងកំពុងរីកចម្រើនដែលជំរុញឲ្យយើងមានរបៀបលេងខុសប្លែកពីមុន។ យើងមានគុណភាពខុសប្លែក ប្រៀបធៀបនឹងឆ្នាំមុន។ ឆ្នាំនេះ ខ្ញុំសង្ឃឹមថា ក្រុមយើងនឹងកាន់តែខ្លាំងជាងមុន មិនត្រឹមតែក្នុងលីគកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រកួអន្តរជាតិផងដែរ»។

កូនខ្មែរកើតនៅសហរដ្ឋអាមេរិកបានបន្ថែមថា ការមានកម្មវិធីប្រកួតច្រើនទាំងក្នុងស្រុក និងក្រៅប្រទេសគឺពិតជាល្អខ្លាំងណាស់សម្រាប់ព្រះខ័នរាជស្វាយរៀង។ ការប្រកួតច្រើនគឺធ្វើឲ្យកីឡាករហត់នឿយមែន ប៉ុន្តែការប្រកួតជាមួយក្រុមផ្សេងៗនៅក្រៅប្រទេសដែលមានរបៀបលេងខុសៗគឺរឹតតែធ្វើឲ្យក្រុមរឹងមាំ។ សូម្បីកីឡាករម្នាក់ៗក៏កាន់តែល្អ។
ព្រះខ័នរាជស្វាយរៀងបានធ្វើដំណើរទៅដល់ប្រទេសឡាវហើយកាលពីល្ងាចមិញដើម្បីប្រកួតជាមួយក្រុមជើងឯកឡាវ Young Elephants នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជើងទី១ វគ្គជម្រុះពានរង្វាន់ ASEAN Club Championship ហើយសប្តាហ៍ក្រោយនឹងប្រកួតជើងទី២នៅទឹកដីកម្ពុជាវិញម្តង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ