Connect with us

កីឡា

Barcelona ឈានមុខ​គេក្នុងការនាំយកតារាកំពុងរះ William

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធ Nico William ទទួលបានការចាប់អារម្មណ៍ខ្លាំង​ពី​ក្លិបធំៗ​នៅ​តំបន់អឺរ៉ុប ក្រោយរូបគេបង្ហាញសមត្ថភាព​យ៉ាងល្អ​ដែល​បាន​ជួយ​ក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ EURO ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យក្មេង Nico William ត្រូវបានក្លិប Barcelona, Chelsea​, Paris Saint-Germain និង Arsenal កំពុងចាប់អារម្មណ៍​ក្នុង​​ការ​នាំ​យក​រូប​គេ​ចូលរួម​នៅរដូវកាលថ្មី។ បេក្ខភាពឈានមុខគេគឺក្លិប Barcelona។ ពួកគេពិត​ជា​ចង់បាន​ Williams ដើម្បីចាប់ដៃ​ជាមួយកីឡាករ Lamine Yamal នៅកីឡដ្ឋាន Nou Camp បន្ទាប់ពីឃើញពួកគេទាំង២សហការគ្នាយ៉ាងល្អក្នុងព្រឹត្តិការណ៍ EURO។

យ៉ាង​ណា​មិញ ក្លិប Athletic Bilbao ​បាន​​ប្តេជ្ញា​រក្សា​ Nico Williams ឲ្យស្នាក់នៅបន្ដជា​មួយ​ខ្លួន​ទៀត​។ ដើម្បី​រក្សា​ទុក​បន្ត​ទៅ​ទៀត ពួកគេ​ត្រូវ​ផ្ដល់​តម្លៃ​ពលកម្ម​ខ្ពស់ បើ​ពុំនោះ​ទេ​ពិត​ជា​ពិបាក​ក្នុង​ការ​ចង​ជើង​រូប​គេ​ណាស់។

ចំពោះតម្លៃផ្ទេររបស់​ Williams ត្រូវបានគេប៉ាន់ស្មានថា ប្រមាណ៦៣លាន​អឺរ៉ូ​ឡើង។ រូប​គេ​ជា​​យុវជន​របស់ក្លិប Bilbao ​ដែល​បាន​បង្ហាញ​ខ្លួន​លើ​ទី​លាន​ជា​មួយ​ក្រុម​​ធំ​១២២ប្រកួត និង​​ស៊ុត​បាន​២០​គ្រាប់៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម