កីឡា
ថ្ងៃនេះក្រុមបាល់ទាត់កម្ពុជាប្រកួតពានរង្វាន់អន្តរជាតិ២ផ្សេងគ្នា
នៅថ្ងៃទី១៧ ខែកក្ដដា នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវប្រកួតពានរង្វាន់អន្តរជាតិ២ផ្សេងគ្នា។

ពានរង្វាន់ Asean Club Championship 2024–2025
វេលម៉ោង៧:៣០នាទីយប់ ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយក្រុមឡាវ Young Elephants ជើងទី១ វគ្គជម្រុះពានរង្វាន់ Asean Club Championship នៅទឹកដីប្រទេសឡាវ។ កាប្រកួតនេះនឹងមានការផ្សាយផ្ទាល់ផេក BTV News។ មុនការការប្រកួតចូលមកដល់កីឡាករ Nick Taylor ក៏រំពឹងថា ក្លិបព្រះខ័នរាជស្វាយរៀងនឹងធ្វើបានល្អ ទោះបីក្លិបមានការផ្លាស់ប្ដូរកីឡាករច្រើនក៏ដោយ។

ពានរង្វាន់ ASEAN U19 Boys’ Championship 2024
វេលាម៉ោង៣រសៀល ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី។ កាប្រកួតនេះមានការការប្រកួតផ្សាយបន្តផ្ទាល់នៅ Hang Meas HDTV។
កម្ពុជាស្ថិតក្នុងពូល A រួមមានឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ មុនការប្រកួតចូលមកដល់ លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម១៩ឆ្នាំ សន្យាថា នឹងប្រឹងឲ្យអស់លទ្ធភាពក្នុងការប្រកួតថ្ងៃនេះដើម្បីបងប្អូនអ្នកគាំទ្រពេញចិត្ត៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?