Connect with us

កីឡា

បាល់ទាត់បារាំង​​ប្តឹង​ FIFA ករណីរើសអើងពូជសាសន៍របស់កីឡាករ Enzo

បានផុស

នៅ

សហព័ន្ធបាល់ទាត់បារាំង បានសម្រេចដាក់ពាក្យបណ្ដឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និង​សហព័ន្ធ​កីឡា​បាល់ទាត់អាហ្សង់ទីន ចំពោះករណីរើសអើងពូជសាសន៍ពីកីឡាករ Enzo Fernandez។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធបាល់ទាត់បារាំង ​បាន​លើក​ឡើង​ថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក ជុំវិញវីដេអូដែលច្រៀងដោយក្រុមកីឡាករអាហ្សង់ទីនប៉ុន្មាននាក់ទាក់ទងអំពីកីឡាករ​បារាំង។ សហព័ន្ធបាល់ទាត់បារាំងនឹងទាក់ទងទៅសហព័ន្ធបាល់ទាត់អាហ្សង់ទីន អំពីវីដេអូផ្សាយផ្ទាល់​ដែល​ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមដោយកីឡាករ Fernandez ក្រោយក្រុមអាហ្សង់ទីនបាន​ឈ្នះ​ជើង​ឯក​ Copa America បន្ទាប់ពីយកឈ្នះកូឡុំប៊ី ១-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់បារាំង បាន​ថ្កោលទោស​យ៉ាង​ខ្លាំងបំផុត​ ដោយមិនអាចទទួលយកបាន​ទេ​ពាក់ព័ន្ធករណីរើសអើងមកលើ​កីឡាករបារាំង។ រឿងនេះជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែល​ផ្ទុយពីតម្លៃនៃកីឡានិងសិទ្ធិមនុស្សជា​មូលដ្ឋាន។

យ៉ាងណាមិញ ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ក៏​បានចេញមុខសុំទោស និង​បាន​បញ្ជាក់​ថា វាជាកំហុសអចេតនា៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២៣ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម