Connect with us

កីឡា

ថ្ងៃ​បើក​ឆាក U19 កម្ពុជា បរាជ័យ​ក្រោម​ថ្វីជើង U19 ទីម័រ​ខាង​កើត ២-៣

បានផុស

នៅ

ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) បាន​ខក​ចិត្ត​ក្រោម​ថ្វី​ជើងរបស់​ក្រុម​យុវជន​ទីម័រ​ខាងកើត​​ដោយ​លទ្ធផល ២-៣ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅ​ប្រទេសឥណ្ឌូណេស៊ី។

ការ​ប្រកួត​វគ្គ​ទី១ ក្រុម​យុវជន​កម្ពុជា​គ្រប់​គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ​តំបន់​ការពារ និង​តំបន់​ប្រយុទ្ធ​ពិត​ជា​ធ្វើ​មិន​បាន​ល្អ​ឡើយ។ ជា​ពិសេស​ចន្លោះ​នាទី​៣៤ ដល់​នាទី​៣៩ ទីម័រខាង​កើត អាច​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ដែល​​បណ្តាល​មក​ពី​តំបន់​ការពាររបស់​កម្ពុជា​លេងសហការ​គ្នា​មិន​បាន​ល្អតែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​នៅ​តំបន់​ប្រយុទ្ធ​វិញ ភាគ​ច្រើន​មិន​សូវ​មាន​បញ្ជូន​ឲ្យ​គ្នា​ទេ​ដោយ​កីឡាករ​នៅ​តំបន់​ជួរ​មុខ​ព្យាយាម​អូស​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា ខ្សែ​បម្រើ​កណ្តាល​​មាន​ទម្រង់​លេង​បាន​ល្អ ជា​ពិសេស​ខ្សែ​បម្រើ​កូន​កាត់​ខ្មែរ-នូវេសេឡង់ ថុង លឹមលូកា។

នៅ​វគ្គ​ទី​២ កម្ពុជា​អាច​ប្រមូលចិត្ត​សាស្ត្រ​បាន​ល្អ​ដោយ​អាច​រក​បាន​២​គ្រាប់​នៅ​នាទី៥៥ និង​នាទី​៦០ ដែល​លទ្ធផល​តាម​ពី​ក្រោយ ២-៣ នេះរក្សា​រហូត​ចប់​ការ​ប្រកួត។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្ឃឹម​តិច​តូច​ប៉ុណ្ណោះ​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​បន្ត ពី​ព្រោះ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី និង​ចុង​ក្រោយ​ជួប​ហ្វីលីពីន។

ហ្វីលីពីន​ថ្វី​បើ​ជា​ក្រុម​ដែល​មាន​យុវជន​កម្រិត​ទាប​កន្លង​មក ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០២៤​នេះ ពួក​គេ​បាន​ជ្រើស​រើស​យក​យុវជន​មក​ពី​ក្រៅ​ប្រទេស​រហូត​ដល់​១៤​នាក់​​គឺ​៥​នាក់​មក​សហរដ្ឋ​អាមេរិក ៣​នាក់​មក​ពី​ប្រទេស​អេស្ប៉ាញ ២​នាក់​មក​ពី​ប្រទេស​កាណាដា ២​នាក់​មក​ពី​អូស្ត្រាលី ១​នាក់​មក​ពី​តួកគី និង​១​នាក់​មក​ពី​អាល្លឺម៉ង់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

មកស្គាល់មនុស្ស២នាក់ ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍បាញ់ប្រហារ លោក ត្រាំ

ព័ត៌មានជាតិ២ នាទី មុន

កាម៉ាឡា ហារីស (Kamala Harris) ​កើន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង ខណៈ ចូ បៃដិន​ រង​សម្ពាធ​​ឱ្យ​ដក​បេក្ខភាព​​ប្រជែង​កៅអីសេតវិមាន​​

សន្តិសុខសង្គម១១ នាទី មុន

ចៅសង្កាត់ចោមចៅទី៣៖​ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកក្នុងឆ្នាំ២០២៤ បានចំនួន៦ខ្សែប្រវែង​១៣០០ម៉ែត្រ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

កូរ៉េ​ខាង​ជើង បន្ត​ដាក់​ពង្រាយ​គ្រាប់​មីន បើ​ទោះ​ជា​ជួប​ឧបទ្ទវហេតុ​ច្រើន​ដង​ក៏​ដោយ

កីឡា២៤ នាទី មុន

ថ្ងៃ​បើក​ឆាក U19 កម្ពុជា បរាជ័យ​ក្រោម​ថ្វីជើង U19 ទីម័រ​ខាង​កើត ២-៣

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

សន្តិសុខសង្គម១០ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោ ស សុខា បញ្ជាឱ្យ​ចាត់វិធានការច្បាប់ លើអ្នកឆ្លៀតប្រព្រឹត្តអំពើពុករលួយពេលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពប្រណិតបំផុត ដែលធ្វើឲ្យមង្គលការកូនសេដ្ឋីឥណ្ឌា ក្លាយជាពិធីចំណាយប្រាក់ច្រើនជាងសែរាជវង្សលើលោក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយ​រួច​ផុត​ពី​ចង្កូមម​ច្ចុរាជ លោក ត្រាំ កើន​ទ្រព្យ​សម្បត្តិ​បានជាង ១​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម