កីឡា
ម្ដាយ Mbappe ថា កូនប្រុសខ្លួនស្រឡាញ់ក្លិប Real Madrid ខ្លាំងណាស់
ទីបំផុតក្ដីស្រមៃរបស់កីឡាករ Kylian Mbappe បានសម្រេច ក្រោយរូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិបអធិរាជស Real Madrid ជាផ្លូវការ បន្ទាប់ពីចាកចេញពីក្លិប Paris Saint-Germain។

ក្រោយផ្លាស់មកកាន់ក្លិប Real Madrid អ្នកស្រី Fayza Lamari ជាម្ដាយរបស់កីឡាករ Mbappe បានទម្លាយថាកូនប្រុសរបស់ខ្លួន ពិតជាស្រឡាញ់ក្លិប Real Madrid ខ្លាំងណាស់ ហើយតែងតែស្រមៃនឹងចូលរួមនៅថ្ងៃណាមួយ។ ជាពិសេសរូបគេបានប្រាប់ទៅប្រធានក្លិប Paris Saint-Germain អំពីក្ដីស្រមៃនេះ។
អ្នកស្រី Fayza Lamari បាននិយាយថា ៖«Kylian មិនដែលកុហកទេ។ គាត់តែងតែប្រាប់ប្រធានក្លិប PSG ថា ថ្ងៃណាមួយគាត់នឹងផ្លាស់ទៅ Real Madrid។ ជាក់ស្តែង មុនពេលរឿងនេះកើតឡើង វាមានភាពស្មុគស្មាញណាស់។ ប៉ុន្តែបើក្រៅពីក្លិប Real Madrid រូបគេនឹងមិនចាកចេញពីក្រុមបារីសទេ។ វាមិនងាយស្រួលទេ តែវាក៏មិនមានការស្តាយក្រោយអ្វីដែរ»។

ចំពោះខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នកគាំទ្ររបស់កីឡាករ Cristiano Ronaldo និងក្រុម Real Madrid តាំងតែពីក្មេងមក។ បច្ចុប្បន្នរូបគេបានសម្រេចក្ដីស្រមៃទាំង២របស់ខ្លួនហើយ ក្នុងនោះជាធ្លាប់បានលេងតទល់ជាមួយកីឡាករ Cristiano Ronaldo ទាំងនៅក្លិប និងនៅជម្រើសជាតិ។
ការសម្រេចចិត្តរបស់ Mbappe មកកាន់ក្លិប Real Madrid គឺចង់ឈ្នះពានរង្វាន់ UEFA Champions League៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម