Connect with us

កីឡា

គួរ​ឲ្យ​ស្តាយ ខេមបូឌានលីគ​ទី​២ អត់មាន​រដូវកាល២០២៤-២៥

បានផុស

នៅ

ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) បាន​សម្រេច​មិន​រៀប​ចំ​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​ទី​២ (Cambodian League 2)​ សម្រាប់​រដូវ​កាល​ថ្មី ២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំង សេធ ប្រធាន​ក្លិប​បាល់ទាត់ ISI ដង្កោសែន​ជ័យ ដែល​ទើប​ឡើង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុម​ហ៊ុន​ខេម​បូឌានព្រីមៀរ​លីគ បាន​ឲ្យ​ដឹង​នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៤​ថា ជម្រើស​ជើង​ឯក​ជាតិ​ទី​២ (Cambodian League 2)​ មិន​មាន​រៀប​ចំ​ការ​ប្រកួ​ត​ទេ​នៅ​រដូវ​កាល​២០២៤-២៥។

កាល​ពី​រដូវ​កាល​មុន ក្លិប​បាល់ទាត់ ឡាយហ្វ (Life FC) ព្រះ​សីហនុ ជា​ម្ចាស់​ជើង​ឯក​លីគ​ទី​២ ខណៈ​ក្រុម​បាល់ទាត់​ក្រសួង​មហា​ផ្ទៃ​ជា​ជើង​ឯក​រង។ ក្រុម​ទាំង​ពីរ​នេះ​បាន​ឡើង​មក​កាន់​លីគ​កំពូល​កម្ពុជា។​

លីគ​ទី២​ដែល​ឈ្មោះ​ដំបូង​ជា Cambodian Second League ​ត្រូវ​បាន​បង្កើត​​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​រៀបចំ​មិន​បាន​ទៀង​ទាត់​ទេ។ នៅ​ឆ្នាំ​ដំបូងក្រុម​បាល់ទាត់ ​គិរីវង់សុខសែន​ជ័យ​ ជា​ម្ចាស់​ជើង និង​ឆ្នាំ​២០១៧ ក្លិប​បាល់ទាត់​វិសាខា​បាន​ក្លាយ​ជា​ជើង​ឯក។

នៅ​ឆ្នាំ​២០១៨ និង ២០១៩ មិន​បាន​រៀបចំ​ការ​ប្រកួត​ទេ ហើយ​​​ឆ្នាំ​២០២០ ក្រុម​ខេត្ត​ព្រៃវែង​បាន​ក្លាយ​ជា​ជើង​ឯក និង​ឆ្នាំ​២០២១ ក្រុម​យុវជន​បាទី​ជា​ជើង​ឯក។ ឆ្នាំ​២០២២ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា Cambodian League 2 ដោយ​ក្រុម​អគ្គិសនីកម្ពុជា បាន​ឈ្នះ​ជើង​ឯក និង​រដូវ​កាល​ចុង​ក្រោយ​បំផុត​២០២៣-២៤ ក្រុមបាល់ទាត់​ឡាយហ្វ (Life FC) ខេត្ត​ព្រះ​សីហនុ​ជា​ជើងឯក៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម