កីឡា
ណាហ្គាវើលដ៍ នាំចូលខ្សែប្រយុទ្ធ Yusuke មានបទពិសោធច្រើននៅលីគជប៉ុន
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានបង្កើតការចាប់អារម្មណ៍សម្រាប់ការនាំចូលកីឡាករជប៉ុន Yusuke Minagawa អាយុ៣២ឆ្នាំ កម្ពស់១.៨៦ម៉ែត្រ ជាខ្សែប្រយុទ្ធមានបទពិសោធច្រើននៅលីគកំពូលជប៉ុន។
រូបគេជាយុវជននៅសាកលវិទ្យាល័យ Chuo University មុនពេលបោះជំហានចូលក្លិបអាជីព Sanfrecce Hiroshima នៅក្នុងក្របខណ្ឌលីគកំពូលជប៉ុន៤រដូវកាលពីឆ្នាំ២០១៤-២០១៧ ដោយបង្ហាញខ្លួនលើទីលានបាន៦៥ដង រកបាន៥គ្រាប់។
ឆ្នាំ២០១៨ Yusuke Minagawa ត្រូវបានក្លិបលីគទី២ជប៉ុន Roasso Kumamoto ខ្ចីជើងដោយបង្ហាញខ្លួនលើទី៤១ដង រកបាន១១គ្រាប់។ បន្ទាប់មករូបគេបានចូលរួមជាមួយក្លិប Yokohama FC នៅលីគទី២ក្នុងឆ្នាំ២០១៩ និងបានឡើងលីគកំពូលជប៉ុន នៅឆ្នាំ២០២០ ដោយរូបគេបង្ហាញខ្លួនលើទីលាន៤៥ដង រកបាន៤គ្រាប់។
ឆ្នាំ២០២១ រូបគេបានចូលរួមជាមួយក្លិប Vegalta Sendai នៅលីគកំពូល ប៉ុន្តែធ្លាក់មកលីគទី២វិញនៅឆ្នាំ២០២២ ដោយបានបង្ហាញខ្លួនលើទីលាន៣៩ដង រកបាន៥គ្រាប់។
ចុងក្រោយ Yusuke Minagawa បានចូលរួមជាមួយក្លិប Renofa Yamaguchi FC នៅលីគទី២ ដោយលេងបាន៣០ដង រកបានតែ២គ្រាប់ប៉ុណ្ណោះ។
រូបគេធ្លាប់ត្រូវបានកោះហៅចូលជម្រើសជាតិជប៉ុនម្តងកាលពីឆ្នាំ២០១៤ និងបង្ហាញខ្លួននៅលើទីលាន។
សម្រាប់ការចូលរួមជាមួយណាហ្គាវើលដ៍ គឺជាការលេងនៅក្រៅប្រទេសលើកដំបូង ពីព្រោះតាមព័ត៌មានគឺរូបគេធ្លាប់លេងតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?