កីឡា
ឪពុកម្តាយតស៊ូជាជនភៀសខ្លួន មុនពេល Nico Williams ក្លាយជាកីឡាករដ៏ឆ្នើម
ទម្រាំមានជីវភាពធូរធារដូចសព្វថ្ងៃ ឪពុកម្ដាយរបស់កីឡាករ Nico Williams បានតស៊ូជម្នះឧបសគ្គគ្រប់យ៉ាង ដោយពួកគាត់បានចិត្តចាកចេញពីប្រទេសហ្គាណាក្នុងនាមជាជនភៀសខ្លួន ដើម្បីទៅជ្រកកោននៅទឹកដីប្រទេសអេស្ប៉ាញ។

លោក Felix Williams ជាឪពុក និងអ្នកស្រី Maria Arthuer ជាម្តាយបានចាកចេញពីប្រទេសហ្គាណា នៅពេលមានផ្ទៃពោះកីឡាករ Iñaki Williams ដែលជាបងប្រុសរបស់កីឡាករ Nico Williams។

ប្តីប្រពន្ធមួយគូនេះបានដើរឆ្លថកាត់វាលខ្សាច់សាហារ៉ាដែលមានចម្ងាយរាប់គីឡូ។ ពេលនោះ ពួកគាត់ត្រូវប្រឈមអត់មានអាហារគ្រប់គ្រាន់ អំពើចោរកម្ម និងគ្រោះថ្នាក់ជាច្រើននៅពេលធ្វើដំណើរ។ ទម្រាំដល់ប្រទេសអេស្ប៉ាញ ពួកគាត់ទាំង២ត្រូវឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេជួបការលំបាកជាច្រើន។
នៅពេលទៅដល់ប្រទេសអេស្ប៉ាញក្នុងនាមជាជនភៀសខ្លួន លោក Felix បានធ្វើការងារផ្សេងៗជាច្រើនមានដូចជាផ្នែកកសិកម្ម និងសំណង់ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។
ក្រោយការលះបង់ដ៏ធំធេង ដោយបានឆ្លងកាត់ទុក្ខលំបាកជាច្រើន លោក Felix Williams និងអ្នកស្រី Maria Arthuer ពិតជាទទួលបានផ្លែផ្កា ដោយសារកូនប្រុសទាំងពីររបស់ពួកគាត់គឺកីឡាករ Iñaki Williams និង Nico Williams បានក្លាយជាកីឡាករបាល់ទាត់អាជីពក្នុងប្រទេសអេស្ប៉ាញដែលរកប្រាក់ចំណូលបានច្រើន ដើម្បីផ្គត់ផ្គង់គ្រួសារ។

កីឡាករ Nico Williams ដែលបានកើតនៅប្រទេសអេស្ប៉ាញនៅឆ្នាំ២០០២ ជាយុវជនរបស់ក្លិប CD Pamplona កាលពីឆ្នាំ២០១០ មុនពេលក្លាយជាសមាជិកក្រុមធំរបស់ Athletic Bilbao ដែលលេចធ្លោនៅលីគអេស្ប៉ាញ ហើយក៏ត្រូវបានកោះហៅចូលជម្រើសជាតិអេស្ប៉ាញតាំងពីក្រុមយុវជនរហូតដល់ក្រុមធំ និងជួយអេស្ប៉ាញឈ្នះជើងឯកអឺរ៉ូ ឆ្នាំ២០២៤។
ចំណែកកីឡាករ Iñaki Williams ដែលជាបងប្រុសរបស់ Nico Williams កើតនៅប្រទេសអេស្ប៉ាញនៅឆ្នាំ១៩៩៤ ធ្លាប់លេងឲ្យក្លិប Athletic Bilbao ហើយក៏ធ្លាប់ជាប់ជម្រើសជាតិអេស្ប៉ាញពីឆ្នាំ២០១៥ដល់២០១៧ មុនពេលជ្រើសរើសយកជម្រើសជាតិហ្គាណានៅឆ្នាំ២០២២៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ