Connect with us

កីឡា

U19 កម្ពុជា ប៉ះ ម្ចាស់ផ្ទះ​ ឥណ្ឌូណេស៊ី ម៉ោង​៧:៣០នាទី​យប់​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​១៩​ឆ្នាំ (U19)​ នឹង​ប្រកួត​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ដែល​ជា​ក្រុម​ខ្លាំង​ក្នុង​ពូល​សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​​លើក​ទី​២ ពាន​រង្វាន់​យុវជន​អាយុ​១៩ឆ្នាំ វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សន្សំ​ពិន្ទុ​ថ្ងៃ​បើក​ឆាក ក្រុម​យុវជន​កម្ពុជា​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បាន​ចាញ់​ក្រុម​ទីម័រ​ខាង​កើត ដោយ​លទ្ធផល ២-៣។ ទីម័រ​ខាង​កើត​ជា​ក្រុម​កម្រិត​ទាប​ដែល​កម្ពុជា​សង្ឃឹម​រក​បាន​ពិន្ទុ ប៉ុន្តែ​បែរ​ជា​ចាញ់​ដែល​បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ស្តួច​ស្តើង​ខ្លាំង​មែន​មែន។

ចំពោះ​ឥណ្ឌូណេស៊ី​បាន​លត់​ក្រុម​យុវជន ហ្វីលីពីន ដោយ​លទ្ធផល ៦-០ ថ្ងៃ​បើក​ឆាក ដូច្នេះ​ថ្ងៃ​នេះ​ពួក​គេ​ត្រូវ​តែ​រក​ឲ្យ​បាន​ពិន្ទុ​ពី​កម្ពុជា​ដើម្បី​ប្រជែង​យក​លេខ​១​ក្នុង​ពូល A ខណៈ​បច្ចុប្បន្ន​ពួក​គេ​មាន​៣​ពិន្ទុ ឈរ​លេខ​២ ទីម័រ​ខាង​កើត មាន​៣​ពិន្ទុ ឈរ​លេខ​២ ហើយ​កម្ពុជា និង​ហ្វីលីពីន​គ្មាន​ពិន្ទុ​ទេ។

នៅ​ពូល B ក្រុម​យុវជន​អូស្ត្រាលី​មាន​៣​ពិន្ទុ កំពុង​ឈរ​លេខ​១ បន្ទាប់​ពី​ឈ្នះឡាវ​ដោយ​លទ្ធផល ៦-០ ខណៈ​វៀតណាម និង មីយ៉ាន់ម៉ា មាន​១​ពិន្ទុ​​ដូច​គ្នា ក្រោយ​ពួក​គេ​ស្មើ​គ្នា១-១ ហើយ​ឡាវ​ស្ថិត​នៅ​បាត​តារាង។

ដោយ​ឡែក​ពូល C ក្រុម​ម៉ាឡេស៊ី មាន​៣​ពិន្ទុ កំពុង​ឈរ​លេខ​១ បន្ទាប់​ពី​បាន​លត់​ក្រុម​យុវជន​ព្រុយណេ​ដោយ​លទ្ធផល ១១-០ ខណៈ​ថៃ​ក៏​មាន​៣​ពិន្ទុ​ ឈរ​លេខ​២ តាម​រយៈ​ការ​វាយ​បក​យក​ឈ្នះ​សិង្ហបុរី ដោយ​លទ្ធផល២-១។

សូម​បញ្ជាក់​ថា ក្រុម​លេខ​១​នៃ​ពូល​ទាំង​៣ និង​ក្រុម​លេខ​២​ល្អ​បំផុត​១​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ត្រូវ​ការឈ្នះ​ឥណ្ឌូណេស៊ី​ដាច់​ខាត​ទើប​អាច​អ៊ុត​ក្រុម​លេខ​២​ល្អ​បំផុត ប៉ុន្តែ​ប្រសិន​បើ​ស្មើ ឬ​ចាញ់​គឺ​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ ទោះ​បី​នៅ​សល់​ប្រកួត​ជា​មួយ​ហ្វីលីពីន៕

កម្មវិធី​ប្រកួត

  • ហ្វីលីពីន vs ទីម័រខាង​កើត វេលា​ម៉ោង​៣​រសៀល
  • កម្ពុជា vs ឥណ្ឌូណេស៊ី វេលា​ម៉ោង​៧:៣០​នាទី​យប់

អត្ថបទ៖ វីរបុត្រ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បញ្ហាជាប់គាំង IT កំពុងធ្វើឲ្យផ្អើលពេញពិភពលោក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឆ្លើយតបបញ្ហាកុមារឆ្លងទឹកស្ទឹងកំពុងហូរ ដើម្បីទៅរៀន ខេត្តកំពង់ចាម ស្នើក្រសួងជួយសង់ស្ពានឆ្លងស្ទឹងឆ្វេង ស្រុកបាធាយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋសប្បាយនេសាទត្រី នៅពេលទឹកស្ទឹងសង្កែចាប់ផ្ដើមឡើងខ្លាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

​សិប្បកម្ម​​មួយ​នៅ​ខណ្ឌ​ឫស្សីកែវ ជោគជ័យសាកល្បង​​​នាំ​ចេញ​ត្រី​កែច្នៃ​ទៅ​លក់​នៅ​ប្រទេស​នូវែលហ្សេឡង់ និង​កូរ៉េ

សេចក្ដីជូនដំណឹង៤១ នាទី មុន

ដំណឹងមរណភាព​ មហាសទ្ធាភិរ័ក្ខញាណ​ ហ៊ី​ ឡាយ​ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍

Sokha Hotels

ព័ត៌មានពេញនិយម