Connect with us

កីឡា

បាល់ទាត់​កូរ៉េ​ខាង​ត្បូង ប្តឹង​ទៅ FIFA ករណីរើសអើងជាតិសាសន៍

បានផុស

នៅ

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង (KFA) បានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បន្ទាប់ពីកីឡាករ Hwang Hee-chan របស់ក្រុម Wolves ទទួលរងការរើសអើងជាតិសាសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូងកីឡាករ Hwang Hee-chan ត្រូវបាន​រាយការណ៍​បានទទួលនូវការរើសអើងជាតិសាសន៍​អំឡុង​ពេល​ប្រកួត​មិត្តភាព​ជាមួយក្លិបអុីតាលី Como 1907 នៅទីក្រុង Marbella ប្រទេស​អេស្ប៉ាញ។

ក្លិប Como 1907 បាន​កត់​សំគាល់​ដោយ​គ្មាន​ការរើសអើងជាតិសាសន៍​ទេ។ វាគ្រាន់តែជាប្រតិកម្មរបស់កីឡាករ Wolves មួយចំនួនបានឃើញឧបទ្ទវហេតុនេះផ្ទុះឡើង ប៉ុន្តែយ៉ាងមិញក្រុម Wolves និងកីឡាករ Hwang ទទូចថា វាជារឿងរើសអើងជាតិសាសន៍ ហើយកំពុងធ្វើការជាមួយសមាគមបាល់ទាត់អង់គ្លេស ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ពួកគេជាផ្លូវការ និង​​ត្រូវបញ្ជូនរឿងនេះទៅសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អុីតាលី។

ប៉ុន្ដែស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ធ្លាប់បានអះអាងថា ខ្លួនមិនមានអំណាចស៊ើបអង្កេតទេ ព្រោះវាមិនមែនជាការប្រកួតរបស់ក្នុង UEFA។ ក្រោយការលើឡើងបែបនេះ សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងបានសម្រេចបញ្ចូនរឿងនេះទៅសហព័ន្ធបាល់ទាត់ពិភពលោក។

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងបានសរសេរលិខិតផ្ញើទៅសហព័ន្ធបាល់ទាត់ពិភពលោក ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាកប្បកិរិយារើសអើងជាតិសាសន៍ដែលបានកើតឡើងលើកីឡាករ Hwang Hee-chan ក្នុងអំឡុងពេលការប្រកួតត្រៀមបើករដូវកាលនាពេលថ្មីៗនេះ។

ក្លិប Wolves បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពាក់កណ្តាល​វគ្គ​ទី២ ដោយខ្សែប្រយុទ្ធ Daniel Podence របស់ Wolves ត្រូវបានបណ្តេញចេញទីលាន ​បន្ទាប់​ពី​វាយកីឡាកររបស់ក្លិប Como 1907 ក្រោយមាន​ការ​រើសរើងលើមិត្តរួម​ក្រុម Hwang Hee-chan។

គ្រូបង្វឹក Gary O’Neil បានសួទៅរ Hwang ថា តើគាត់ចង់បោះបង់ការប្រកួតនេះ ឬអត់ បន្ទាប់ពីរឿងនេះកើតឡើង ប៉ុន្តែកីឡាករវ័យ២៨ឆ្នាំរូបនេះបានបដិសេធ។

កីឡាករ Hwang បានបង្ហោះនៅលើ Instagram ថា ៖«ការរើសអើងជាតិសាសន៍គឺមិនអាចអត់ឱនបានក្នុងកីឡា និងគ្រប់ទិដ្ឋភាពនៃជីវិត។ បន្ទាប់ពីកើតហេតុ បុគ្គលិក គ្រូបង្វឹក និងមិត្តរួមក្រុមរបស់ខ្ញុំបានប្រាប់ខ្ញុំភ្លាមៗថា ពួកគេនឹងចាកចេញពីទីលានជាមួយខ្ញុំ ប្រសិនបើចាំបាច់»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម