កីឡា
ឆាប់ឡើងសំបុត្រទិញ៥ថែម២ សម្រាប់ព្រះខ័នរាជស្វាយរៀង ប៉ះ Young Elephants
ការប្រកួតជើងទី២រវាងក្លិបម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និង Young Elephants វគ្គជម្រុះពានរង្វាន់ ASEAN Club Championship ២០២៤-២៥ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២២៤។

សំបុត្រចូលទស្សនាផ្ទាល់សម្រាប់ការប្រកួតជើងទី២នេះមាន២ប្រភេទគឺ ប្រភេទ១តម្លៃ១ម៉ឺនរៀល និងប្រភេទ២មានតម្លៃ៥ពាន់រៀល។ ដើម្បីឲ្យអ្នកគាំទ្រកាន់តែច្រើនចូលរួមទស្សនាផ្ទាក់សម្រាប់ការលើកទឹកចិត្តដល់ព្រះខ័នរាជស្វាយរៀង និងដើម្បីកីឡាបាល់ទាត់កម្ពុជា ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានផ្តល់ជូនពិសេសនូវសំបុត្រចូលទស្សនា។
ការផ្តល់ជូនពិសេសគឺ បងប្អូនទិញសំបុត្រ២ នឹងថែមជូន១ ខណៈទិញ៥សំបុត្រ នឹងថែមជូន២។ ការផ្តល់ជូននេះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ក្រុមភ្ញៀវជាជើងឯកលីគឡាវ Young Elephants នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា នេះហើយការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែកក្កដា មុនពេលការប្រកួតនៅថ្ងៃទី២៤ ខែកក្កដា។
កាលពីជើងទី១នៅទឹកឡាវ ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងបានយកឈ្នះ Young Elephants ដោយលទ្ធផល ២-៣ ខណៈអ្នកចាំទីរបស់ក្រុមទាំងពីរសុទ្ធតែត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីលានទាំងពីរនាក់។ ដូច្នេះអ្នកចាំទីដៃទីពីររបស់ក្រុមទាំងពីរនឹងគ្មានវត្តមាននៅថ្ងៃទី២៤ ខែកក្កដានេះទេ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច