Connect with us

កីឡា

ថ្ងៃបើកឆាកបាល់ទះនៅអូឡាំពិក សុទ្ធតែក្រុមខ្លាំងប៉ះគ្នា

បានផុស

នៅ

ការប្រកួតបាល់ទះផ្នែកបុរសនៅព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្នុង​ទីក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ​២០២៤​ នឹងចាប់ផ្ដើមនៅថ្ងៃទី២៧ ខែកក្កដា ដោយ​៣គូថ្ងៃបើកឆាក​សុទ្ធតែជាជំនួបក្រុមខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២៧ ខែកក្ដដា វេលា២ម៉ោងរសៀល ក្រុម​ខ្លាំង​អាស៊ី ជប៉ុន ត្រូវជួប អាល្លឺម៉ង់ សន្សំពិន្ទុពូល C ហើយម៉ោង៦ល្ងាច​ អុីតាលី ជួប ប្រេស៊ីល សន្សំពិន្ទុក្នុងពូល B ខណៈគូចុងក្រោយម៉ោង១០យប់ ប៉ូឡូញ ជួបអេហ្ស៊ីប សន្សំពិន្ទុ​ពូល B ។

ការប្រកួត៣គូដំបូងនេះគឺអំណោយផលមែនទែន​សម្រាប់​អ្នកគាំទ្រក្នុងតំបន់អាសុី ដោយ​អាច​ទស្សនា​បាន​ចាប់​ពី​ថ្ងៃ​រសៀលរហូតដល់យប់។

វិញ្ញាសា​បាល់ទះ​ក្នុង​សាល​ បែង​ចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។ ក្រុមលេខ១ និង​លេខ​២​នៃ​ពូល​ទាំង​៣​ និង​ក្រុម​លេខ​២​ល្អ​បំផុតចំនួន​២​ក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃទី៨ ខែសីហា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម