Connect with us

កីឡា

តារាបាល់ទាត់ឆ្នើម៥រូបនឹងបង្ហាញខ្លួនក្នុង​កីឡាអូឡាំពិក

បានផុស

នៅ

ការប្រកួតបាល់ទាត់ផ្នែកបុរសក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកក្ដដា​នេះ​ ដោយ​​មានក្រុមចំនួន១៦ចូលរួមធ្វើការប្រកួតប្រជែងដើម្បីដណ្ដើមយកមេដាយមាស។

ច្បាប់​ការ​ប្រកួតបាល់ទាត់នៅអូឡាំពិក តម្រូវឲ្យកីឡាករ​អាយុក្រោម២៣ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​អនុញ្ញាតឲ្យមានកីឡាករលើសអាយុ៣នាក់។ ខាងក្រោមនេះជាកីឡាករឆ្នើមៗ៥រូបនឹងបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ផ្នែកបុរសព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Julian Alvarez

ខ្សែប្រយុទ្ធ Alvarez ​បាន​ខកខានដំណើរទេសចរណ៍មុនរដូវកាលជាមួយក្រុម Man City នៅសហរដ្ឋអាមេរិក និងការប្រកួត Community Shield ជាមួយ Manchester United។ ក្រោយឈ្នះ Copa America ជាអាហ្សង់ទីន Alvarez បានសម្រេចចិត្តបន្តជួយក្រុមជម្រើសជាតិខ្លួននៅអូឡាំពិក។ រូបគេនឹងក្លាយជាតួសំខាន់មួយជួយក្រុមអាហ្សង់ទីនក្នុងការប្រជែងយកមាសដាយមាសនៅអូឡាំពិក។

២. កីឡាករ Alexandre Lacazette

លោក Thierry Henry ជាគ្រូបបង្វឹកក្រុមយុវជនជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍អូឡាំពិក បានសម្រេចជ្រើសរើសកីឡាករវ័យ៣៣ឆ្នាំ Alexandre Lacazette ធ្វើជាប្រធានក្រុមជម្រើសជាតិ ដើម្បីដឹកនាំក្រុមបារាំងធ្វើការប្រកួតនៅលើទីលាន។ ខ្សែប្រយុទ្ធរបស់ក្លិប Lyon ខកខានមិនបានបង្ហាញខ្លួនឲ្យប្រទេសបារាំងចាប់តាំងពីឆ្នាំ២០១៧ ប៉ុន្តែកាលពីរដូវកាលមុន រូបគេស៊ុតបញ្ចូលទីបាន២២គ្រាប់ក្នុង៣៥លើក នៅក្របខណ្ឌ Ligue 1 ។

៣. កីឡាករ Achraf Hakimi

កីឡាករ Achraf Hakimi ជាកីឡាករដ៏ល្បីមួយរូបទៀត ដែលត្រូវបានជ្រើសរើសឲ្យតំណាងប្រទេសរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អូឡាំពិក។ កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងខកខាន​ពី​ការប្រកួតកម្ដៅសាច់ដុំបើករដូវកាលជាមួយក្រុម Paris St-Germain ខណៈរូបសម្រេចចិត្តជួយក្រុមជម្រើសជាតិម៉ារ៉ុក ហើយនេះក៏ជា​ការបង្ហាញខ្លួនលើកទី៨ក្នុងព្រឹត្តិការណ៍អូឡាំពិក របស់ក្រុមម៉ារ៉ុកផងដែរ។

៤. កីឡាករ Fermin Lopez

កីឡាករ Fermin Lopez និង Alex Baena ជាសមាជិកជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ Euro 2024 ខណៈពួកគេបន្ដចូលរួមជួយអេស្ប៉ាញក្នុងព្រឹត្តិការណ៍អូឡាំពិក។ ខ្សែបម្រើស្លាបវ័យ២១ឆ្នាំ Fermin Lopez បានបង្ហាញខ្លួនតែម្តងគត់ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ Lopez និង Baena កំពុងស្វែងរកការបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាកីឡាករដំបូងគេដែលឈ្នះទាំង Euro និងមេដាយ​អូឡាំពិក។

៥. កីឡាករ Naby Keita 

អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Naby Keita នឹងធ្វើជាប្រធានក្រុមហ្គីណេ។ នេះជាការបង្ហាញខ្លួន​លើកទី២ របស់ក្រុមហ្គីណេនៅព្រឹត្តិការណ៍អូឡាំពិក។ កីឡាករ Naby Keita ចាប់ផ្ដើមរដូវកាលដំបូងមិនល្អទេ ក្នុងក្របខណ្ឌ Bundesliga ជាមួយក្លិប Werder Bremen ក្រោយបង្ហាញខ្លួនបាន៥លើកប៉ុណ្ណោះដោយសារ​របួស និងជាប់ពិន័យ។ កីឡាករ​វ័យ២៩ឆ្នាំ​ជាតួអង្គសំខាន់ក្នុងក្រុមហ្គីណេ ដោយរូបគេរកបានគ្រាប់ស៊ុតបញ្ចូលទីសរុបចំនួន១១គ្រាប់​ក្នុងតំណែងជាខ្សែបម្រើ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម