Connect with us

កីឡា

លោក ខូវ ឆាយ ប្រាប់​ថា នឹង​​រៀបចំច្បាប់​ការពារអាជ្ញាកណ្តាល-ចៅក្រម»

បានផុស

នៅ

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ពី​គម្រោង​រៀបចំ​គោល​ការណ៍​ច្បាប់​ដើម្បី​ការពារ​អាជ្ញា​កណ្តាល​ ចៅ​ក្រម និងមន្ត្រី​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ត្រឹម​ត្រូវ​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ បាន​​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី»​ជាសារ​សំឡេង​ថា ៖«កន្លងមក យើងអត់មានច្បាប់ចែងអំពីការដាក់ទោសសម្រាប់ការជេរប្រមាថ ឬការប្រព្រឹត្តទង្វើណាមួយទៅលើអាជ្ញាកណ្តាល ឬចៅក្រមទេ ប៉ុន្តែយើងអាចសម្រេចដោយអនុគណៈកម្មការវិន័យទៅការប្រព្រឹត្តរបស់កីឡាករ ឬថ្នាក់ដឹកនាំក្លិបចំពោះអាជ្ញាកណ្តាល ចៅក្រម ឬក៏គណៈកម្មការរៀបចំការប្រកួត។ ការ​សម្រេចរបស់គណៈកម្មការវិន័យ​គឺ​ទៅតាមកម្រិតនៃទង្វើដែលប្រព្រឹត្តខុស»។

គោល​ការណ៍​ច្បាប់​​ទាំង​នេះ​​​គ្រោង​រៀបចំ​ឡើង​ដើម្បី​ការពារ​ឲ្យ​​​​អាជ្ញា​កណ្តាល ចៅ​ក្រម និង​គណៈកម្មការ​មាន​តម្លៃ សិទ្ធិ​អំណាច​គ្រប់​​គ្រាន់ និង​ត្រូវ​ការពារ​ដោយ​ច្បាប់ ពី​ព្រោះ​កន្លង​មក​មិន​មាន​គោល​ការណ៍​ច្បាប់​ការពារ​ពួក​គាត់​ទេ។ សូម្បី​តែ​បុគ្គល​ដែល​ជេរ​ប្រមាថ​ក៏​គ្មាន​ច្បាប់​ដាក់​​ពិន័យ​ដែរ​ ប៉ុន្តែ​ដាក់​ទោសពិន័ស​ទៅ​តាម​​ករណី​ជាក់​ស្តែង​​ដែល​អនុគណៈកម្មការ​វិន័យ​សម្រេច​តែ​ប៉ុណ្ណោះ។

នៅ​ពេល​សួរ​ថា ក្នុង​​ករណី​កីឡាករ ឬ​នរណា​ម្នាក់ ជេរ ប្រមាថ​ ទៅ​លើ​អាជ្ញា​កណ្តាល​​ ចៅ​ក្រម​ តើ​មាន​ច្បាប់ ឬ​គោលការណ៍​ការពារ​ពួក​គាត់​​ទេ​? ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​បាន​ឆ្លើយ​ថា ៖«ខាងសហព័ន្ធកំពុងចាត់វិធានការណ៍កាងារនេះ»។

កាល​ពី​ម្សិល​មិញ​លោក​គ្រូ អេ ភូថង និង​ភរិយា សាំង សុម៉ាលី ព្រម​ទាំង​កូន​ស្រី​កីឡាការិនី អេ យ៉ានុត ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ពិន័យ​មិន​ឲ្យ​ចូល​រួម​សកម្មភាព​ក្នុង​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​រយៈ​ពេល​៦​ខែ បន្ទាប់​ពី​ពួក​គាត់​​បានតវ៉ា​​ដោយ​មាន​ពាក្យ​សំដី​មិន​សមរម្យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្តាល​ក្នុង​ការ​បញ្ឈប់​កីឡាករ ម៉ឺន មេឃា ឲ្យ​ចាញ់ ចាន់ ប៊ុនហឿន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​សង្វៀន​ PNN៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម