កីឡា
តារាឆ្នើមៗនឹងបង្ហាញខ្លួន ព្រះខ័នរាជស្វាយរៀង ប៉ះ Young Elephants យប់នេះ
ការប្រកួតជើងទី២រវាងក្លិបម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និង Young Elephants វគ្គជម្រុះពានរង្វាន់ ASEAN Club Championship ២០២៤-២៥ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ វេលាម៉ោង៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២២៤ ផ្សាយផ្ទាល់តាមទូរទស្សន៍ BTV។

អ្នកគាំទ្រនឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការចូលរួមជំរុញ និងលើកទឹកចិត្តដល់ក្លិបព្រះខ័នរាជស្វាយរៀងដែលតំណាងឲ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ក្លិបព្រះខ័នរាជស្វាយរៀង បានផ្តល់ជូនពិសេសដល់អ្នកគាំទ្រតាមរយៈទិញសំបុត្រ២ ថែមជូន១ ឬទិញ៥សំបុត្រ ថែម២។
បងប្អូនអ្នកគាំទ្រនឹងបានឃើញតារាបាល់ទាត់ឆ្នើមៗប្រចាំក្លិបព្រះខ័នរាជស្វាយរៀងបង្ហាញសមត្ថភាពយប់នេះ។ ប្រុសស្អាត Nick Taylor ខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ខ្សែបម្រើកំពុងលេចធ្លោ គឹម សុខយុទ្ធ ខ្សែបម្រើពូកែញាក់ Gabi ខ្សែប្រយុទ្ធថ្មី Christian និងជាពិសេសតារាវ័យក្មេង មិន រតនៈ និង ញាណ សុស៊ីដាន។

កាលពីការប្រកួតជើងទី១នៅទឹកដីឡាវ អ្នកគាំទ្រមិនសរសើរមិនបានចំពោះកីឡាករវ័យក្មេងពីរត្រូវបានប្តូរចូលពាក់កណ្តាលវគ្គទី២បានផ្លាស់ប្តូរទម្រង់លេងរបស់ព្រះខ័នរាជស្វាយរៀងតែម្តង។ មិន រតនៈ បានក្រឡុកនៅផ្នែកខាងឆ្វេង និងអូសចូលប្រអប់គ្រោះថ្នាក់ ខណៈខ្សែប្រយុទ្ធចំណូលថ្មី ញាណ សុស៊ីដាន បានក្លាយជាតួឯកក្នុងការក្រឡុកនៅផ្នែកខាងស្តាំដោយបានក្រឡុក លើកបាល់ អូសបាល់ចូលធ្វើឲ្យកើតមានគ្រាប់បាល់។

សុស៊ីដាន បានបញ្ជូនបាល់ឲ្យ Christian ស៊ុតតាមស្មើ ២-២ មុនពេលស៊ុតជើងឆ្វេងយ៉ាងស្អាតនៅចុងម៉ោងជួយឲ្យព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះ ២-៣ ត្រឡប់មកស្រុកកំណើតវិញដោយភាពកក់ក្តៅសម្រាប់ជើងទី២។

រាត្រីនេះច្បាស់ណាស់ កីឡាករឆ្នើមៗរបស់ព្រះខ័នរាជស្វាយរៀងនឹងបង្ហាញសមត្ថភាព និងរកគ្រាប់បាល់ដើម្បីនាំក្លិបតំណាងកម្ពុជាឈានឡើងទៅកាន់វគ្គចែកពូលនៅក្នុងតំបន់អាស៊ាន។

កុំភ្លេចចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមតំណាងឲ្យកម្ពុជាទាំងអស់គ្នានៅវេលាម៉ោង៧យប់នេះ៕




អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ