Connect with us

កីឡា

គ្រូ Young Elephants សរសើរកីឡាករ ព្រះខ័នរាជស្វាយរៀងសុទ្ធតែ​ល្អ

បានផុស

នៅ

ក្រោយ​ការប្រកួតជើងទី១ ក្នុងពានរង្វាន់ ASEAN Club Championship លោក Phoutpasong Sengdalavong គ្រូបង្វឹកក្រុមជើង​ឯក​ឡាវ​ Young Elephants បាន​សរសើរ​ក្លិប​ព្រះខ័នរាជស្វាយរៀងជាក្រុមល្អ​​​​ស័ក្តិសម​​ជា​ម្ចាស់​ជើង​ឯក​២​ក្នុង​​រដូវ​កាល​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Phoutpasong បានលើកឡើងថា ក្រុម​របស់​លោក​​​​បាន​ធ្វើ​ការ​វិភាគវីដេអូការប្រកួត​ជើង​ទី​១​​ដោយ​​​ស្វែង​រក​​​ឃើញ​យ៉ាង​ច្បាស់​ថា ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​​លេងសហការគ្នាបានល្អ​ណាស់។ ជាពិសេសកីឡាករ​សុទ្ធតែ​មាន​គុណភាព​ល្អ សូម្បី​តែ​កីឡាករ​បម្រុង។

លោក Phoutpasong បាននិយាយថា៖«​មុនការប្រកួតជើងទី១ យើងពិបាកស្វែងយល់ពីក្រុមព្រះខ័នរាជស្វាយរៀង តែ​​ក្រោយ​ការ​ប្រកួតជើងទី១ យើងបាន​ឃើញ​យ៉ាង​ច្បាស់។ កីឡាករស្វាយរៀងម្នាក់ៗសុទ្ធតែមានគុណភាព។ ក្រុមទាំងមូលសហគ្នាបានល្អ ហើយ​ស័ក្តិសម​​ជា​ម្ចាស់​ពានរង្វាន់លីគកំពូល​រដូវកាលមុន»។

ទោះបីបរាជ័យ​ដោយ​លទ្ធផល​ ២-៣ ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ជើង​ទី១​ ប៉ុន្ដែគ្រូបង្វឹកក្រុម Young Elephants នៅតែជឿជាក់លើកូនក្រុមខ្លួន​នឹងធ្វើបានល្អ​សម្រាប់​ការប្រកួតជើងទី២។

ការប្រកួតជើងទី២ ASEAN Club Championship រវាងក្រុមឡាវ Young Elephants ជា​មួយ​​ព្រះខ័នរាជស្វាយរៀង វេលា​ម៉ោង​៧:០០​យប់​ ថ្ងៃ​ទី២៤​ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិ និង​មានការផ្សាយផ្ទាល់​តាម​ទូរទស្សន៍​ BTV News៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម