Connect with us

កីឡា

បុរសណាហ្ស៊ីនិយមម្នាក់ជាប់គុក២ឆ្នាំពីបទគំរាមកំហែងការដង្ហែភ្លើង​គប់អូឡាំពិក

បានផុស

នៅ

ជន​ជាតិ​បារាំង​ដែល​​ជាណាហ្ស៊ីនិយមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពី​បទ​គំរាមកំហែងតាមអ៊ីនធឺណិត ហើយត្រូវបានគេសង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​កំណត់គោលដៅ​​វាយប្រហារអំឡុងពេលដង្ហែរភ្លើងគប់អូឡាំពិក ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសវ័យ​១៩ឆ្នាំរូបនេះត្រូវបានឃុំខ្លួននៅតំបន់ Bas-Rhin ភាគខាងកើតកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការសង្ស័យថា កំពុងរៀបចំការវាយប្រហារក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនាពេលខាងមុខ។ យោងតាមប្រភពសន្តិសុខ ពួកគេបានកត់សម្គាល់ឃើញការគំរាមកំហែងប្រឆាំងនឹងកីឡាអូឡាំពិក ទីក្រុងប៉ារីស ទៅលើក្រុមមួយដែលមានឈ្មោះថា “French Aryan division” នៅលើកម្មវិធីទូរស័ព្ទ Telegram; រួមទាំងការគំរាមសម្លាប់ និងការនិយាយស្អប់ខ្ពើម។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជន​សង្ស័យ​ត្រូវបានកាត់ទោស បន្ទាប់ពីការកាត់ទោសយ៉ាងរហ័សមួយយប់ថ្ងៃសុក្រ ពីបទចែករំលែកការណែនាំអំពីការបំផ្ទុះគ្រាប់បែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការបង្ហោះញុះញង់ឱ្យមានការស្អប់ខ្ពើម និងការគំរាមកំហែងដល់ជីវិត ព្រមទាំងការបង្ហោះព័ត៌មានផ្ទាល់ខ្លួនដែលធ្វើឱ្យមនុស្សមានគ្រោះថ្នាក់។

ការិយាល័យ​រដ្ឋអាជ្ញាដដែលបានបំភ្លឺការអត្ថាធិប្បាយចោទប្រកាន់ ដែលបង្កឱ្យមានការស៊ើបអង្កេតដោយអង្គភាពរបស់ខ្លួន ដែលឧទ្ទិសដល់ការប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមតាមអ៊ីនធឺណិត មិនបានកំណត់គោលដៅជាក់លាក់ចំពោះកីឡាអូឡាំពិកទីក្រុងប៉ារីសនោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថា ប៉ូលិសប្រឆាំងភេរវកម្មបានឃាត់ខ្លួនបុរសនេះដោយសង្ស័យថា “មានឆន្ទៈក្នុងការអន្តរាគមន៍ក្នុងអំឡុងពេលរត់បណ្ដាក់ភ្លើងគប់”។

ការរត់បណ្ដាក់ ឬដង្ហែភ្លើងគប់នេះ ជិតឈានដល់ទីបញ្ចប់​ហើយ បន្ទាប់​ពី​ធ្វើដំណើរ​អស់​រយៈពេលជាច្រើនខែ​ជុំវិញប្រទេសបារាំង នៅមុនពេលពិធីបើកការប្រកួតកីឡា។ កងកម្លាំងសន្តិសុខបារាំងបានចាប់ផ្តើមបិទកណ្តាលទីក្រុងប៉ារីសរួចហើយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយមានមន្ត្រី ៤៥,០០០ នាក់ ប៉ូលិសបរទេស ១,៩០០ នាក់ ទាហានបារាំង ១០,០០០ នាក់ និងភ្នាក់ងារសន្តិសុខឯកជនរាប់ពាន់នាក់ចូលរួមការពារផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម