Connect with us

កីឡា

ខេត្តស្វាយរៀងរៀបចំការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិដើមខែក្រោយ

បានផុស

នៅ

ព្រឹត្តិការណ៍ប្រកួតកីឡា​ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉អុីង ជ្រើសរើសជើងថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅទឹកដីខេត្តស្វាយរៀង ក្រោយមានការ​ឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉អុីង ជ្រើសរើសជើងថ្នាក់ «ពានរង្វាន់ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា» លើទី១ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក នៅទន្លេវ៉ៃគោ។ គោលបំណង​នៃ​ការបង្កើតកម្មវិធីនេះ​ឡើង​គឺដើម្បីចូលរួមចំណែកស្វែងរកធនធាន​អត្តពលិក​បន្ថែម។ ជាពិសេសដើម្បីការអភិវឌ្ឍ​កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉អុីង និង​ជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី។

ព្រឹត្តិការណ៍នេះក៏​ផ្នែក​​កម្សាន្ត​​ សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុងខេត្តស្វាយរៀង និងប្រជាជន​កម្ពុជា ហើយជា​ឱកាស​​ដើម្បីផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ស្វាយរៀង និង​ទូទាំង​ប្រទេស។

រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសជូនសាធារណជន អាចចូលរួមឧបត្ថម្ភជាថាវិកា និងសម្ភារផ្សេងៗ ដល់កម្មវិធី​បាន តាមលទ្ធភាព ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉អុីង នៅកម្ពុជា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម