កីឡា
ម៉ារ៉ាតុងចក្រភពអង្គរ២០២៤ មានអ្នកចុះឈ្មោះច្រើនជាងឆ្នាំមុន
ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ នឹងធ្វើនៅថ្ងៃអាទិត្យ ទី៤ ខែសីហា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រកួតច្រើនជាងឆ្នាំមុនហើយ។
តាមគោលដៅកំណត់គឺយ៉ាងហោចណាស់ឲ្យបានអ្នកចុះឈ្មោះចូលរួមប្រកួតជាង៣ពាន់នាក់។ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ការចុះឈ្មោះចូលរួមប្រកួតទាំងប្រជាជនខ្មែរ និងបរទេសបានជិតដល់គោលដៅកំណត់ហើយគឺទទួលបានចំនួន២៩២៤នាក់។
សម្រាប់ប្រជាជនកម្ពុជាមានចំនួន២១២២នាក់ និងជនបរទេសចំនួន៨០២នាក់។ ជនបរទេសដែលបានចុះឈ្មោះមកពី៣៦ប្រទេសផ្សេងគ្នាទូទាំងពិភពលោកគឺជប៉ុនមានអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ ឈរនៅលំដាប់ទី១ ចិនលេខ២ និងវៀតណាម ឈរលេខ៣។
ចំពោះវិញ្ញាសាម៉ារ៉ាតុងពេញ (Full Marathon) ចម្ងាយ៤២គីឡូម៉ែត្រ មានអត្តពលិកចុះឈ្មោះរត់ ចំនួន៤៥៧នាក់។ វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង (Haft Marathon) ចម្ងាយ២១គីឡូម៉ែត្រ មានអ្នកចុះឈ្មោះចំនួន៦៣០នាក់។ វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រមានអ្នកចុះឈ្មោះ១៣៨០នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ មានចំនួន៤៥៧នាក់។
កាលពីឆ្នាំ២០២៣កន្លងទៅ ការចុះឈ្មោះចូលរួមប្រកួតមានប្រមាណតែជាង២០០០នាក់ប៉ុណ្ណោះ ដូច្នេះមានន័យថា ឆ្នាំ២០២៤ទទួលបានអ្នកចុះឈ្មោះច្រើនជាងឆ្នាំមុន។
ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះធ្វើឡើងដោយមានគោលដៅធំសំខាន់២យ៉ាងគឺទី១ដើម្បីជួយដល់វិស័យទេសចរណ៍។ នៅពេលជនបរទេសចុះឈ្មោះចូលរួមប្រកួតកាន់តែច្រើន នឹងជួយដល់វិស័យទេសចរណ៍កាន់តែច្រើនទាំងការធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារ។ ទី២ ថវិកាដែលសល់ពីការចំណាយលើការផលិតមេដាយ អាវយឹត និងស្លាកលេខសម្រាប់អ្នកចូលរួមទាំងអស់ នឹងប្រើប្រាស់សម្រាប់កិច្ចសប្បុរសធម៌ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្លា មន្ទីរពេទ្យកុមារអង្គរ និងអង្គការសប្បុរសធម៌ជាច្រើនទៀត។
ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មាន៤វិញ្ញាសាគឺចម្ងាយ៤២គីឡូម៉ែត្រ ចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ៥គីឡូម៉ែត្រ។ កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរនេះជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងពេញ (Full Marathon) តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានចម្ងាយ៤២គីឡូម៉ែត្រ ខណៈព្រឹត្តិការណ៍ម៉ារ៉ាតុងផ្សេងៗទៀតសុទ្ធតែពាក់កណ្តាលម៉ារ៉ាតុងពោលគឺមានចម្ងាយឆ្ងាយបំផុតត្រឹមតែ២១គីឡូម៉ែត្រ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល