កីឡា
យប់មិញ U23 ជប៉ុន លត់ ប៉ារ៉ាហ្គាយ ចាស់ដៃ ៥-០ ក្នុងកីឡាអូឡាំពិក
វិញ្ញាសាបាល់ទាត់បុរសអាយុ២៣ឆ្នាំបានដំណើរការប្រកួត១ប្រកួតគ្រប់ពូលទាំង៤ហើយនៅយប់់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង ខណៈពិធីបើកជាផ្លូវការនឹងធ្វើនៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ស្អែកនេះ។

ក្នុងចំណោមការប្រកួតទាំង៨គូកាលពីយប់មិញ ក្រុមខ្លាំងអាស៊ីគឺ ជប៉ុន ធ្វើបានល្អជាងគេដោយលត់ប៉ារ៉ាហ្គាយយ៉ាងចាស់ដោយមិនឲ្យតដៃរួចគឺ ៥-០។ ជាមួយគ្នានេះ ម្ចាស់ផ្ទះបារាំងក៏ធ្វើបានល្អដោយយកឈ្នះសហរដ្ឋអាមេរិកដោយលទ្ធផល ៣-០។

រឿងមួយទៀតគួរឲ្យសំគាល់គឺការប្រកួរវាង អាហ្សង់ទីន និង ម៉ារ៉ុក ដែលត្រូវបានបន្ថែមរហូតដល់១៥នាទី។ ម៉ារ៉ុកបាននាំមុខ ២-១ តាំងពី៤៩ រហូតដល់នាទី៩០+១៥ ដែលខ្វះតែប៉ុន្មានវិនាទីទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ទៅហើយ អាហ្សង់ទីនបានតែតចូលតាមស្មើ ២-២ ប៉ុន្តែមានបញ្ហាកើតឡើងដោយមានការគប់ដប។ ជាពិសេសអ្នកគាំទ្ររត់ចូលទីលាន ខណៈកីឡាករត្រូវបាននាំចូលក្នុងបន្ទប់ជាបន្ទាន់។ យ៉ាងណា ក្រោយមក គ្រាប់បាល់មិនរបស់អាហ្សង់ទីនមិនឲ្យទេ ដូច្នេះម៉ារ៉ុកបានយកឈ្នះ២-១។


លទ្ធផលថ្ងៃទី១
ពូល A
- បារាំង ៣-០ សហរដ្ឋអាមេរិក
- ហ្គីណេ ១-២ នូវេលហ្សេឡង់
ពូល B
- អាហ្សង់ទីន ១-២ ម៉ារ៉ុក
- អ៉ីរ៉ាក់ ២-១ អ៊ុយក្រែន
ពូល C
- អ៊ូបេគីស្ថាន ១-២ អេស្ប៉ាញ
- អេហ្ស៊ីប ០-០ សាធារណរដ្ឋដូមីនិក
ពូល D
- ជប៉ុន ៥-០ ប៉ារ៉ាហ្គាយ
- ម៉ាលី ១-១ អ៉ីស្រាអែល
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍