Connect with us

កីឡា

ជំនួប អាហ្សង់ទីន-ម៉ារ៉ុក មានអ្នកគាំទ្រ​ជាង២ម៉ឺន​នាក់ តែបញ្ចប់ដោយគ្មានអ្នកគាំទ្រ

បានផុស

នៅ

ភាព​វឹក​វរ​បាន​កើត​មាន​ឡើង​ថ្ងៃ​បើក​ឆាក​ការ​ប្រកួត​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ​ទី​ក្រុង​បារីស ប្រទេសបារាំង យប់​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៤ សម្រាប់​ការ​ប្រកួត​រវាង​ អាហ្សង់ទីន និង ម៉ារ៉ុក ដែល​បញ្ចប់​ទៅ​ដោយ​គ្មាន​អ្នក​គាំទ្រ​នៅ​ក្នុង​ទី​លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Stade  de Lyon មាន​អ្នក​គាំទ្រ​ចំនួន​​២៦៧១៧​នាក់​​បាន​ចូល​ទស្សនា​ផ្ទាល់ ប៉ុន្តែ​បញ្ចប់​ការ​ប្រកួត​ដោយ​​គ្មាន​អ្នក​គាំទ្រ។ ការ​ប្រកួត​៩០​នាទី​បាន​បញ្ចប់ នៅ​ពេល​ ម៉ារ៉ុក នាំ​មុខ​ អាហ្សង់ទីន ២-១ ហើយ​ការ​បន្ថែម​ម៉ោង​រហូត​ដល់​១៥​នាទី។

ការ​​ប្រកួត​ឈាន​ដល់​នាទី​៩០+១៤ ស្ទើរ​តែ​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ស្រាប់​តែ​អាហ្សង់ទីន បាន​តែត​ចូល​តាម​ស្មើ ២-២។ នៅ​ពេល​នោះ​​ចលាចល​បាន​កើត​មាន​ឡើង​ដោយសារ​អ្នក​គាំទ្រ​បាន​គប់​ដប កប៉ុង និង​រត់​ចូល​ទី​លាន ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​បាន​​ផ្អាក ខណៈ​កីឡាករ​ត្រូវ​បាន​ជម្លៀស​​ចូល​ក្នុង​បន្ទប់។

បន្ទាប់​មក ការ​ពិនិត្យ​មើល​វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល (VAR) ក៏​គ្រាប់​បាល់​នោះ​មិន​​ឲ្យ​ទៅ​អាហ្សង់​ទីន​ទេ។ ដើម្បី​ដំណើរ​ការ​ប្រកួត​វិញ អ្នក​គាំទ្រ​ត្រូវ​បាន​បញ្ចេញ​ពី​លានអស់ ក្រុម​ទាំង​ពីរ​​​ចូល​លេង​វិញ​​បាន​៣​នាទី និង​១៥​វិនាទី មុន​ពេល​អាជ្ញា​កណ្តាលបញ្ចប់​​​ការ​ប្រកួត ដែល​​ជ័យជម្នះ​បាន​ទៅ​ ម៉ារ៉ុក ក្នុង​គ្រាប់​បាល់ ២-១៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម